ព័ត៌មានទាន់ហេតុការណ៍៖

ហៅម៉ូតូឌុបទៅកន្លែងងងិតយកកន្ត្រៃចាក់ប្លន់តែមិនបានសម្រេចត្រូវប្រជាពលរដ្ឋដេញចាប់បានវាយស្ទើរស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈឌុបម៉ូយប៉ះចំចោរបានហៅអោយឌុបពេលដឹកបានបន្តិចជនសង្ស័យ ក៏យកកន្ត្រៃចុងស្រួចចាក់បណ្តាលអោយលិចមួយកន្ត្រៃរបួស តែត្រូវជនរងគ្រោះស្រែកឆោឡោអោយគេឯងជួយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ នៅផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង សង្កាតលចោមចៅ ខណ្ឌពោធិ៍សែនជ័យ ភ្លាមនោះ ក៏ត្រូវប្រជាពលរដ្ឋដេញចាប់ជនសង្ស័យបានភ្លាមៗនិងវាយមួយដៃមួយជើងម្នាក់របួសធ្ងន់។

ជនរងគ្រោះឈ្មោះភាព ធឹម ភេទប្រុសអាយុ៣០ ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ពោធិ៍សែនជ័យ ម៉ូតូដែលជនសង្ស័យប៉ុនប៉ងប្លន់តែមិនបានសម្រេចនោះម៉ាកឌ្រឹមសង់ ស៊េរីឆ្នាំ២០១៣ ពណ៍ខ្មៅ ពាក់ស្លាកលេខព្រៃវែង1B 7276 ។ ចំណែកជនសង្ស័យឈ្មោះ យ៉េនសូដា ភេទប្រុសអាយុ ២៥ឆ្នាំ មុខរបមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិត្រពាំងផាន់ ឃុំសុតុំ ស្រុកគគង់ ខេត្តពោធិ៍សាត់ ។

តាមសំដីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុរួបគាត់បានអង្គុយរត់ឌុបនៅជិតផ្ទះជារៀងរាល់ថ្ងៃពេលនោះស្រាប់តែមានជនសង្ស័យម្នាក់មកហៅអោយឌុបទៅម្តុំគីរីរម្យគាត់ក៏បានព្រមឌុប ទៅ។ ខណះជិះចេញទៅប្រហែល១០០ម៉ែត្រដែលជាកន្លែងងងិតបន្តិចស្រាប់តែជនសង្ស័យធ្វើសកម្មភាពយកកន្ត្រៃចុងស្រួចដែលគេបានគ្រោងទុកជាមុនមកហើយ រួចបានចាក់ចំក្រោមឃ្លៀកជនរងគ្រោះខាងស្តាំ ភ្លាមនោះរួបគាត់ក៏បានផ្តួលម៉ូតូហើយរត់ស្រែកអោយប្រជាពលរដ្ឋដែលនៅក្បែរជួយ។ ដោយណែកជនសង្ស័យពេលឃើញស្រែកដូចនេះជនសង្ស័យក៏បានរត់និងស្រែកថាមានចោរប្លន់រួបគេ ធ្វើអោយប្រជាពលរដ្ឋមួយចំនួនដែលរត់មកជួយនោះស្រឡាំងកាំងមិនដឹងថាមួយណាជាចោរមួយណាណាជាម្ចាស់ម៉ូូតូតែសំណាងល្អមានបុរសម្នាក់ជាអ្នករត់ម៉ូតូឌុបជាមួយគ្នាស្គាល់ទើបដេញចាប់ជនសង្ស័យនិងវាយម្នាក់មួយដៃមួយជើងបណ្តាលអោយរបួសធ្ងន់។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានប្រជាពលរដ្ឋយកទៅមន្ទីរពេទ្យចោមចៅ ដោយសារតែស្ថានភាពធ្ងន់ក៏បញ្ជូនបន្តទៅមន្ទីរពេទ្យព្រះកុសុមះដើម្បីសង្គ្រោះ។

បច្ចុប្បន្នជនសង្ស័យកំពុងធ្វើការសាកសួនៅប៉ុស្តិ៍ចោមចៅរង់ចាំកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដោះស្រាយបន្ត ៕ សុខាសែនជ័យ

image1 image2 image3


ចែករំលែក៖