ព័ត៌មានទាន់ហេតុការណ៍៖

ច្បាប់ខុសប្រក្រតីប៉េសេមួយសន្លឹកឈ្មួញឈើអាចដឹកជញ្ជួនបានជាង១០ជើង

ចែករំលែក៖

ខេត្តសៀមរាប ៖ ឈ្មួ្ញញដឹកជញ្ជួនឈើ ជើងខ្លាំងនិងល្បីឈ្មោះប្រចាំខេត្តសៀម រាបម្នាក់ឈ្មោះ ធឹង លាងស្រេង បានធ្វើ សកម្មភាពដឹកជញ្ជួនឈើជារៀងរាល់ថ្ងៃ ឆ្លងកាត់ស្នាក់ការរដ្ឋបាលព្រៃឈើជាច្រើនកន្លែងនិងមន្រ្តីជំនាញស្ថាប័នពាក់ព័ន្ធជាច្រើនទៀតបានយ៉ាងរលូនដោយគ្មានឃើញ សមត្ថកិច្ចពាក់ព័ន្ធណាម្នាក់បង្ក្រាបឡើយ។

តាមប្រភពច្បាស់ការណ៍មួយបានឲ្យ ដឹងថា ឈ្មួញឈើដុះស្លែម្នាក់នេះឈ្មោះ ធឹង លាងស្រេង បានដឹកជញ្ជួនឈើចេញពីភូមិសាស្ត្រខេត្តព្រះវិហារឆ្លងកាត់តាមស្រុកអន្លង់វែងយកទៅចែកចាយនៅតាមដេប៉ូក្នុងក្រុងសៀមរាបដែលភាគច្រើនប្រមូល ទិញកាត់ប៉េសេ ពីប្រជាពលរដ្ឋ និងកាត់ ប៉េសេ ពីក្រុមហ៊ុន ។

ប្រភពបានបន្តថា ឈ្មួញឈើឈ្មោះ ធឹង លាងស្រេង ធ្លាប់បានអះអាងថា ការដឹក ជញ្ជួនឈើរបស់គាត់ឆ្លងកាត់ទីស្នាក់ការ រដ្ឋបាលព្រៃឈើ ឬស្ថាប័នពាក់ព័ន្ធបាន យ៉ាងរលូននេះដោយសាឈើរបស់គាត់ មានច្បាប់ត្រឹមត្រូវនិងបានបង់ពន្ធជូនរដ្ឋរួចរាល់ទើបគាត់ហ៊ានរកស៊ី ។

គួរបញ្ជាក់ថា កាលពីពេលកន្លងទៅនេះមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់បាននិយាយប្រាប់អ្នកយកព័ត៌មានថា រាល់ការដឹកជញ្ជូន ឈើរបស់ឈ្មោះ ធឹង លាងស្រេង ខាងលើ នេះគឺគេមានច្បាប់ត្រឹមត្រូវដោយតម្រូវទៅតាមម្ចាស់ដេប៉ូនីមួយៗនៅក្នុងក្រុងសៀមរាបដែលបានកុម្មង់ទិញពីឈ្មួញឈ្មោះ ធឹង លាងស្រេង នោះ។

មជ្ឈដ្ឋាននានានៅក្នុងខេត្តសៀមរាបបានរិះគន់ទៅលើមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធនៅតាមដងផ្លូវខ្លះថា ក្នុងបណ្ណប៉េសេមួយសន្លឹកដែលក្រុមហ៊ុនបានកាត់ចេញឱ្យឈ្មួញដឹកជញ្ជួនឈើយក ទៅលក់កន្លងទៅសម្រាប់មួយជើងប៉ុណ្ណោះ ប៉ុន្តែឥឡូវប៉េសេមួយសន្លឹកឈ្មួញឈើអាចដឹកជញ្ជួនបានជាង១០ជើងឯណោះ។ សកម្មភាពនេះប្រហែលជាមន្រ្តីពាក់ព័ន្ធ ទាំងនោះមិនបានជ្រាបទេមើលទៅ ។

ជុំវិញករណីខាងលើនេះអ្នកយកព័ត៌ មាននគរវត្តមិនអាចសុំការបំភ្លឺពីលោក ធឹង លាងស្រេង បានទេកាលពីរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ដោយសារទូរស័ព្ទរបស់លោកនៅក្រៅតំបន់សេវា ។

ចំណែកលោក ទា គឹមសុទ្ធ នាយខណ្ឌ រដ្ឋបាលព្រៃឈើខេត្តសៀមរាបអ្នកយកព័ត៌ មានយើងមិនអាចសុំការពន្យល់បានទេនៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ដោយសារទូរស័ព្ទរបស់លោកក៏ស្ថិតនៅក្រៅតំបន់ សេវាដែរ ៕ ប៊ុន រិទ្ធី

dr dr-1


ចែករំលែក៖