ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត Nissan Navara ថយទៅបុកបង្គោលភ្លើងបាក់ដួលរលំលើរថយន្ត ឡង់គ្រីស័រស៊េរីទំនើប

ចែករំលែក៖

ភ្នំពេញ៖ រថយន្តឡង់គ្រីស័រស៊េរីទំនើប(ឆ្នាំ២០១៣) ពណ៍ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AY-0008 បានរងការខូចខាត ដំបូលផ្នែកខាងក្រោយ ដោយសារតែរថយន្ត Nissan Navara មួយគ្រឿងពណ៍ខ្មៅ ថយក្រោយមិនប្រយ័ត្នទៅបុកបង្គោលភ្លើងមួយដើម បាក់ដួលរលំ សង្កត់លើ តែម្តង ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ចំណុចមុខវិមានចរណៃ(រោងគុនចេនឡា) សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

រថយន្ត បង្កម៉ាក់Nissan Navara មួយគ្រឿងពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2X-0765 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ។ចំណែកឯរថយន្តរងគ្រោះម៉ាក់ឡង់គ្រីស័រស៊េរីទំនើប(ឆ្នាំ២០១៣) ពណ៍ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AY-0008 បានរងការខូចខាត ដំបូលផ្នែកខាងក្រោយ ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគឺបង្គោលភ្លើងនោះ ក៏មិនរឹងមាំផងដែរ ក្រោយមករថយន្ត បង្កម៉ាក់Navara បានបើកថយក្រោយស្រាប់តែមកប៉ះបន្តិចសោះ ក៏បាក់តែម្តង ហើយបណ្តាលដួលទៅលើ រថយន្តរងគ្រោះតែម្តង ពេលម្ចាស់កំពុងបើកធ្វើដំណើរឆ្លងកាត់ ព្រមទាំងម៉ូតូមួយគ្រឿងទៀត តែសំណាងល្អមិនមានអ្នករងរបួស ។

ក្រោយកើតហេតុនោះ ម្ចាស់រថយន្ត ម៉ាក់ឡង់គ្រីស័រស៊េរីទំនើប(ឆ្នាំ២០១៣) ពណ៍ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AY-0008 ដែលជាមនុស្សស្លូតបូតផងដែរនោះ បាននិយាយស្រួលជាមួយម្ចាស់រថយន្ត Navara ឲ្យជួយចេញថ្លៃជួសជុល ទៅបានហើយ ៕ ស ដារ៉ា

se-3 se se-1 se-2


ចែករំលែក៖