ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដើរឆ្លងផ្លូវត្រូវរថយន្តបុកស្លាប់កណ្តាលទ្រូងផ្លូវ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលកំពុងតែ ដើរឆ្លងផ្លូវហើយត្រូវរថយន្ត២គ្រឿងបានបុកបន្ត ។ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ៥ ស្ថិតនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តចំនួន២គ្រឿងបានបើកបន្តបន្ទាប់គ្នាបើកក្នុងល្បឿនយ៉ាងលឿន ធ្វើដំណើក្នុងទិសដៅ ពីត្បូងទៅជើង នៅពេលមកដល់ចំណុចកើតហេតុ ស្រាប់មានបុរសរងគ្រោះបានដើរឆ្លងផ្លូវ ហើយរថយន្តដែលនៅខាងមុខបានបុកបុរសរងគ្រោះពេញមួយទំហឹង ហើយភ្លាមៗនោះក៍ត្រូវរថយន្តដែលនៅបន្ទាប់បុកបន្ថែមទៀត ក្រោយពេលកើតហេតុរថយន្តទាំងពីរគ្រឿងបន្ថែមល្បឿនបើករថយន្តគេចបាត់ស្រម៉ោលតែម្តង ។

សមត្ថកិច្ចបានឲ្យដឹងថា នៅពេលនេះសមត្ថកិច្ចពុំបានស្គាល់អត្តសញ្ញាណជនរងគ្រោះនោះទេ ដោយសារតែជនរងគ្រោះជាមនុស្សដែលមានសតិមិនគ្រប់ ហើយទើបតែឃើញដើរនៅក្រុងកំពង់ឆ្នាំងតែ២ទៅ៣ថ្ងសប៉ុណ្ណោះ ៕ ចន្ថា

new-picture-7 new-picture-8 new-picture-24 new-picture-25


ចែករំលែក៖