ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីសបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ.បុរសម្នាក់ទំនងស្រវឹងស្រាបើករថយន្តឡិចស៊ីសRX300 ក្នុងល្បឿនលឿនដល់ផ្លូវបំបែកមិនប្រយត្ន័ ជ្រុលទៅរបាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួន២កង់រថយន្តរងខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែឆ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវម៉ៅសេទុង កែងផ្លូវ១៥៥ ជិតវត្ថទួលទំពួក ស្ថិតក្នុងសង្កាត់បឹងកេង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តឡិចស៊ីស RX300មួយគ្រឿង ពណ័ស្ករពាក់ស្លាកលេខ ភ្នំពេញ 2.O.6235 បើកបរតាមបណ្ដោយផ្លូវ១៥៥ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ កែងផ្លូវម៉ៅសេទុង រថយន្តមិនបានបត់ហើយ ក៏ជ្រុលបុករនាំងពុះចែកទ្រូងផ្លូវបាក់អស់ចំនួន២កង់ រថយន្តផ្ទុះទៅមុខលែងរួច ភ្លាមៗអ្នកបើកបរបានបើកទ្វាររត់គេស្រមោលបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថមូលដ្ឋាន សហការជាមួយជំនាញចុះវាស់វែងយករថយន្តទាំងពីរគ្រឿងទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ ៕ ភារ៉ា ដង្កោ

img_0123 img_0105 img_0109 img_0111 img_0114


ចែករំលែក៖