ព័ត៌មានទាន់ហេតុការណ៍៖

អ្នកកាសែតសម្លេងចៅកំសត់ម្នាក់រថយន្តកាមរីបុកខ្ទាត់ចូលរថយន្តធំកិនស្លាប់

ចែករំលែក៖

បន្ទាយមានជ័យ៖ អ្នកការសែតសំលេងចៅកំសត់ម្នាក់ ត្រូវរថយន្តកាមរីបុកស្លាប់នៅតាមផ្លូវជាតិលេខ៥ កាលពីវេលាម៉ោង៩និង៣៥នាទីយប់ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ឋិតក្នុងភូមិសុភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោកអ៊ុំ សុផល ស្នងការរង ខេត្តបន្ទាយមានជ័យផែនសណ្ដាប់ធ្នាប់ចរាចរណ៍សារធារណៈប្រាប់ថា ជនរងគ្រោះមាន ឈ្មោះ សេង វុទ្ធី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបជាអ្នកការសែតសំលេងចៅកំសត់ រស់នៅក្នុងភូមិថ្មគោល ខេត្តបាត់ដំបង ជិះម៉ូតូម៉ាកសងពណ៍ខ្មៅ សេរី២០០៨ ពាក់ស្លាកលេខ បាត់បំបង 1A.5576 ចំណែកតៃកុងបើកបរមានឈ្មោះ យូ អារីហ្វីន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅឃុំកពងថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប បើកបររថយន្តម៉ាកកាមរីសេរី ឆ្នាំ១៩៩៥ ពណ៌ស ចង្កូតស្ដាំ ពាក់ស្លាកលេខ សៀមរាប 2A 5233 ។

លោកថា មុនកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ពីលិចទៅកើត តាមផ្លូវជាតិលេខ៥ ក្នុងគោលបំណងទៅផ្ទះនៅខេត្តបាត់ដំបង បញ្ច្រាសទិសជាមួយរថយន្ត លុះដល់ចំណុចកើតហេតុ ជនរងគ្រោះបានឡើងជែងរថយន្តធំ១គ្រឿងទៀត ប្រភេទកង់៦ ក្នុងស្ថានភាពគ្រោះថ្នាក់ លុះពេលជែងផុត ក៏ជ្រូលចង្កូតបុករថយន្តកាមរីខាងលើ រួចហើយខ្ចាត់ចូលរថយន្តធុនធំកង៦ ដែលខ្លួនជែងកិនស្លាប់តែម្ដង ។

ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចបានចាប់រថយន្តកាមរីនិងរថយន្តធុនធំកង់៦ រួមទាំងម៉ូតូជនរងគ្រោះមកទុកនៅកន្លែងអធិការស្រុកអូរជ្រៅ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅក្នុងខេត្តបាត់ដំបង ៕ វណ្ណា

as-4 as as-1 as-2 as-3


ចែករំលែក៖