ព័ត៌មានទាន់ហេតុការណ៍៖

តូចចិត្តនឹងជំងឺរ៉ាំរ៉ៃព្យាបាលមិនជា ផឹកថ្នាំបាញ់ស្រូវបញ្ចប់ជីវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់មានអាការៈចេះតែថប់ដង្ហើម ណែនដើមទ្រូងជាច្រើនឆ្នាំមកហើយ ក៏ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យប្រទេសវៀតណា ដឹងថា មានជំងឺបេះដូង ហើយត្រូវផឹកថ្នាំជាប្រចាំនោះ ក៏តូចចិត្តផឹកថ្នាំបាញ់ស្រូវបញ្ចប់ជីវិត ខណៈដែលបញ្ជូនមកដល់មន្ទីរពេទ្យខេត្ត គ្រូពេទ្យមិនអាចជួយសង្គ្រោះបានដាច់ខ្យល់ស្លាប់ ព្រោះផឹកថ្នាំពុលអស់មួយដបកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិកណ្តាល ឃុំខ្សែត្រស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង។

នគរបាលស្រុកបានអោយដឹងថា ជនរងគ្រោះដែលផឹកថ្នាំពុលនេះមានឈ្មោះ សំ សាវ៉ាត អាយុ២៧ឆ្នាំ មុខរបរកសិករមានប្រពន្ធឈ្មោះចិន ភិន អាយុ២២ឆ្នាំ ទើបតែរៀបការជាមួយប្រពន្ធទីពីរ។

យោងតាមអ្នកភូមិបានអោយដឹងថា បុរសខាងលើនេះ មានជំងឺប្រចាំកាយយូរឆ្នាំមកហើយ ខណៈត្រូវក្រុមគ្រួសារយកមកព្យាបាលនៅមន្ទីរពេទ្យដោយគ្រូពេទ្យអោយថ្នាំលេបជាប្រចាំ មិនតែប៉ុណ្ណោះគ្រួសារនេះ ជំពាក់បំណុលអ្នកភូមិផងដែរ ។

ប្រភពបន្តថា មុនពេលកើតហេតុ ស្រាប់តែអ្នកភូមិលឺសូរសំឡេងក្អូត និងស្រែកហៅជួយផង ទើបបង្កអោយមានការភ្ញាក់ផ្អើលនាំគ្នាជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យ ប៉ុន្តែអកុសសយឺតពេលទៅហើយ ។

សូមបញ្ជាក់ថា ជនរងគ្រោះផឹកថ្នាំពុលប្រភេទថ្នាំបាញ់ស្រូវអស់មួយដបធំ ។ សាកសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ យឹម សុថាន

1 3


ចែករំលែក៖