ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងសិស្សសាលា៦នាក់ ចុះលេងទឹកស្ពានព្រែកវត្តចាស់លង់ស្លាប់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាល់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមូលដ្ឋាន ខណៈមានក្មេងៗសិស្សសាលា៦នាក់ នាំគ្នាចុះហែលទឹកស្ពានខាងកើតវត្តចាស់ ហើយបានលង់ទឹកស្លាប់ខណៈប្រទះឃើញកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ។

អធិការនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា ក្មេងប្រុសដែលលង់ទឹកមានឈ្មោះ សាន សាវិត អាយុ១៣ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិស្វាយក្អែរ ឃុំតាសួស ស្រុកស្វាយជ្រំ ។

តាមក្មេងប្រុសឈ្មោះ រស់ សាផៃ ដែលជាមិត្តភក្តិជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ រូបគេនិងមិត្តភក្តិ៥នាក់បានចេញពីសាលារៀន ហើយក៏បបួលមកលេងទឹកព្រែកក្បែវត្តចាស់ ។

ប្រភពបន្តថា ពេលកំពុងតែលេងទឹកប្រមាណកន្លះម៉ោងមិត្តភក្តិដែលបាត់ខ្លួនឈ្មោះសាន វីត បានឡើងឈរលើបង្កាន់ដៃស្ពានលោតម្តងទៀត ក៏លិចទឹកបាត់ធ្វើអោយមានការភ្ញាក់ផ្អើលនាំគ្នាទាំង៥នាក់ចុះជួយរក ប៉ុន្តែមិនឃើញ ក៏ត្រឡប់ទៅផ្ទះម្តាយរបស់មិត្តភភក្តិរងគ្រោះ ហើយបានប្រាប់ពីរឿងហេតុ ទើបទាំងអសគ្នាត្រលប់ទៅរកសាជាថ្មី ប៉ុន្តែរកមិនឃើញសោះឡើយ។

រហូតមកដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ទើបក្រុមគ្រួសារ និងអ្នកភូមិប្រទះឃើញសាកសពក្មេងរងគ្រោះនៅខាងត្បូងស្ពានព្រែកវត្តចាស់ប្រមាណ១៥០ម៉ែត្រ ដោយយកទៅលំនៅដ្ឋានវិញទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន

3 1 2


ចែករំលែក៖