ព័ត៌មានទាន់ហេតុការណ៍៖

ស្រឡាញ់គ្នា៧ខែ ចុងក្រោយម៉ែខាងស្រីតាមចាប់ខាងប្រុសប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ: យុវវ័យ១គូបានសាងស្នេហ៍ផ្អែមល្ហែមជាមួយគ្នាបានជាង៧ខែ ទីបំផុតម៉ែខាងស្រីតាមចាប់ខាងប្រុសប្រគល់អោយសមត្ថកិច្ចចាត់ការ ហើយត្រូក្រុមគ្រួសារខាងប្រុសចេញមុខសុំសម្របសម្រួលជាមួយខាងស្រីដោយសារគូរស្នេហ៍ទាំង២នាក់មានវ័យនៅក្មេងខ្ចីកំពុងតែសិក្សា បើចាត់ការតាមផ្លូវច្បាប់ខាងប្រុសបាត់បង់អនាគត់ទាំស្រុង ។

ករណីម្តាយខាងស្រីតាមចាប់ខាងប្រុស ប្រគល់អោយសមត្ថកិច្ចពាក់ព័ន្ធករណីរំលោភនេះបានកើតឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ នៅលើចំនុចភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ នៅគ្រាដែលជនសង្ស័យអង្គុយចាំជួបសង្សា ។

ជនសង្ស័យមានឈ្មោះភ័ក្ត្រ ឆវ័ន្ត ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅផ្ទះលេខ២៥អឺ០ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

នារីរងគ្រោះមានឈ្មោះស.គ. ស អាយុ១៥ឆ្នាំ មានទីលំនៅផ្លូវជាតិលេខ២ ខណ្ឌមានជ័យ ។

តាមប្រភពពត៍មានពីសមត្ថកិច្ចបានអោយដឹងថា គូសង្សា១គូនេះបានស្រលាញ់គ្នាជាង៧ខែមកហើយ…នៅថ្ងៃមួយពួកគេទាំង២នាក់បាននាំគ្នាទៅច្រៀងខារ៉ាអូខេយីហោ brother មានទីតាំងនៅភូមិតាង៉ូវកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ឱកាសល្អមកដល់ពួកគេទាំង២នាក់បានព្រមរួមរក្សជាមួយគ្នាបានសម្រេចជាលើកដំបូង ។ បន្តបន្ទាប់មកទៀតពួកគេបានណាត់ជួបគ្នានៅក្នុងបន្ទប់ខារ៉ាអូខេដដែលហើយរួមភេទជាមួយគ្នាក្នុង១សប្តាហ៍២ដងទៅ៣ដង ។

ប្រភពបានបន្តថា ដោយសារស្នេហាគ្របដណ្តប់ពេញក្នុងអារម្មណ៍ធ្វើអោយគូស្នេហ៍ទាំង២មិនចង់បែបពីគ្នានោះទេ…ស្រាប់តែនៅថ្ងៃទី១៦ ខែវិច្ឆិការ ឆ្នាំ២០១៦ គូស្នេហ៍វ័យក្មេង១គូនេះឌុបគ្នាដើលេងជ្រុលម៉ោងចូលផ្ទះ…ធ្វើអោយខាងស្រីមិនហ៊ានចូលផ្ទនោះឡើយហើយក៍សម្រេចចិត្តទៅដេកនៅផ្ទះខាងប្រុសក្នុងបុរីប៉េងហួតបឹងស្នោរ លុះព្រឹកឡើងទើបត្រឡប់ទៅផ្ទះវិញ ។ ពេលទៅដល់ផ្ទះម្តាយក៍សួរនាំ….គ្រានោះកូនក៍បានរៀបរាប់ដំណើររឿងស្នេហ៍ជាមួយយុវជនវ័យក្មេងឈានដល់ការរួមរក្សជាមួយគ្នាច្រើនដង ។ បន្ទាប់ពីដឹងរឿងម្តាយខាងស្រីក៍បានតាមដានសកម្មភាពកូនរបស់ខ្លួន ស្រាប់តែឃើញខាងប្រុសអង្គុយចាំជួបសង្សាបណ្តូលចិត្ត…ពេលជួបមុខខាងប្រុសម្តាយខាងស្រីក៍បានចាប់ខាងប្រុសប្រគល់អោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។

លោកម៉ៅ សឿត អធិការរងទទួលបន្ទុកព្រហ្មទណ្ឌខណ្ឌច្បារអំពៅបានអោយដឹងថា រឿងនេះគឺពួកគេទាំង២នាក់បានស្រលាញ់គ្នា៧ខែមកហើយ ហើយពួកគេទាំ២នាក់បានណាត់ជួបគ្នារួមរក្សក្នុង១សប្តាហ៍២ដងនេះជាការសារភាពរបស់នារីរងគ្រោះដែលជាអនីតិជន ។ បន្ទាប់ពីបែករឿងម្តាយខាងស្រីបានតាមដានឃើញខាងប្រុសនៅអង្គុយចាំសង្សាក៍ចាប់ខ្លួនប្រគល់អោយសមត្ថកិច្ចចាត់ការ ។ ជាមួយគ្នានេះដែរម្តាយខាងប្រុសបានមកសុំសម្របសម្រួលជាមួយខាងស្រីដើម្បីបញ្ចប់រឿងព្រោះខាងប្រុសនៅសិក្សាអាចធ្វើអោយខូចអនាគត់….តែច្បាប់គឺជាច្បាប់មិនអាចសម្របសម្រួលក្រៅប្រព័ន្ធតុលាកាបាននោះទេ…ឥឡូវនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់…ការសម្រេចយ៉ាងណានោះស្ថិតលើតុលាការ ៕សណ្តោស

img-20161205-wa0055 img-20161205-wa0056


ចែករំលែក៖