ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយការខ្វែងគំនិតគ្នា សហរដ្ឋអាមេរិក និងអង់គ្លេសរួមដៃគ្នារកវិធីសាស្ត្រជួយដល់ពលរដ្ឋស៊ីរី

ចែករំលែក៖

ដោយសារតែមានវិវាទលើបញ្ហាមនុស្ស ធម៌នៅក្នុងប្រទេសស៊ីរី ហើយចិននិងរុស្ស៊ីបានបដិសេធលើសំណើឈប់បាញ់បណ្តោះ អាសន្នដើម្បីជួយមនុស្សធម៌ ទើបពេលនេះអាមេរិកនិងអង់គ្លេសបានរៀបចំកិច្ច ប្រជុំទ្វេភាគីដើម្បីផ្តល់ជំនួយដល់ពលរដ្ឋស៊ីរីនូវតម្រូវការចាំបាច់។

បច្ចុប្បន្នពលរដ្ឋនៅទីក្រុងអាឡែបប៉ូ ធ្លាក់ក្នុងផ្លូវទាល់ក្រោយរយៈពេលជាង៥ខែដែលរងការវាយប្រហារពីទាហានស៊ីរី និងរុស្ស៊ី។ រដ្ឋាភិបាលស៊ិរីបានគ្រប់គ្រង ភាគច្រើននៃទីក្រុងអាឡែបប៉ូធ្វើឲ្យពលរដ្ឋ ជាច្រើនស្លាប់ដោយអត់ឃ្លាននៅខាងក្នុង។ តាមតួលេខរបស់អង្គការសហប្រជាជាតិ មានពលរដ្ឋស៊ីរីជាង១លាននាក់ ស្ថិតនៅក្រោមការឡោមព័ទ្ធរបស់ទាហាន ក្រុមទាំង ពីរធ្វើឲ្យពួកគេគ្មានអាហារបរិភោគឡើយ។

រុស្ស៊ីនិងចិនបានបោះឆ្នោតបដិសេធសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិក្នុងការស្នើឲ្យមានបទឈប់បាញ់គ្នាមួយនៅទីក្រុងអាឡែបប៉ូ ប្រទេសស៊ីរីដើម្បីអនុញ្ញាតឲ្យជំនួយជា តម្រូវការដ៏ចំាបាច់អាចចូលទៅក្នុងតំបន់ដែលកំពុងតែរងការហែកហួរដោយភ្លើងសង្គ្រាម។

យោងតាមការចុះផ្សាយរបស់ស៊ីអិន អិនសហរដ្ឋអាមរិក និងរុស្ស៊ីបានប្រឡងថ្វី មាត់គ្នាមុនការបោះឆ្នោតនេះដែលស្នើឲ្យមានបទឈប់បាញ់គ្នាជាបណ្ដោះអាសន្ន គឺក្នុងរយៈពេល៧ថ្ងៃដើម្បីក្រុមផ្ដល់ជំនួយអាចចូលដល់តំបន់កំពុងមានសង្គ្រាមនោះ ហើយសេចក្តីសម្រេចនេះក៏ត្រូវបានបដិសេធច្រានចោលដោយប្រទេសវេណេហ៊្សុយ អេឡា អាមេរិកខាងត្បូង។

តាមប្រភពព័ត៌មានដដែលបានឲ្យដឹង ថា ការបោះឆ្នោតនេះបានធ្វើឡើងស្របគ្នានឹងរបបស៊ីរីបានបន្តវាយប្រហារខ្លាំងទៅៗលើទីក្រុងអាឡែបប៉ូភាគខាងកើតដោយការផ្តល់នូវការគាំទ្រដល់ទ័ពរបស់ខ្លួននៅ ទីនោះដែលជាផ្នែកមួយនៃដំណើរប្រតិបត្តិការវាយដណ្ដើមយកការគ្រប់គ្រងតំបន់ដែល ក្រុមឧទ្ទាមបានកាន់កាប់អស់រយៈពេលជាង៤ឆ្នាំហើយ ។

នៅថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០១៦ អង្គការ សហប្រជាជាតិបានប្រកាសឲ្យដឹងពីតម្រូវការលុយចំនួន២២.២០០លានដុល្លារ សម្រាប់ចំណាយផ្សេងៗក្នុងផ្នែកជំនួយ មនុស្សធម៌នាឆ្នាំ២០១៧ខាងមុខ។ តាម អ.ស.ប. មានមនុស្សជិត១០០លាននាក់ ក្នុងលោកកំពុងរស់នៅក្នុងស្ថានភាពលំបាក លំបិនខ្លាំង និងត្រូវការជំនួយជាបន្ទាន់។

២២.២០០លានដុល្លារគឺជាទឹកប្រាក់ដ៏ច្រើនសម្បើមលើកទី១ដែលអង្គការសហប្រជាជាតិមិនធ្លាប់បានទាមទារទេនាពេលកន្លងមកសម្រាប់ចាយវាយក្នុងផ្នែកមនុស្ស ធម៌ក្នុងលោក។ តែគេត្រូវហ៊ានទទួលស្គាល់ ថា ពីមួយឆ្នាំទៅមួយឆ្នាំនារយៈពេលប៉ុន្មាន ឆ្នាំកន្លងទៅតម្រូវការលុយរបស់អង្គការសហ ប្រជាជាតិមានការកើនឡើងជាលំដាប់។ ជាក់ស្តែងក្នុងឆ្នាំ១៩៩២ អង្គការសហប្រជាជាតិត្រូវការតែ២.៧០០លានដុល្លារប៉ុណ្ណោះ សម្រាប់ប្រតិបត្តិការជំនួយមនុស្សធម៌ក្នុងលោក។ លោក Stephen O’Brien ប្រមុខប្រតិបត្តិមនុស្សធម៌របស់អង្គការសហប្រជា ជាតិបានបញ្ជាក់ថា តម្រូវការលុយបានកើន ឡើងក៏ដោយសារតែវិបត្តិនយោបាយនៅក្នុងប្រទេសខ្លះបានអូសបន្លាយយូរខែយូរឆ្នាំ។

ក្រៅពីវិបត្តិនយោបាយវិបត្តិនៃការប្រែប្រួលអាកាសធាតុ និងវិបត្តិគ្រោះធម្មជាតិផ្សេងៗក៏បានបង្កឲ្យមានវិបត្តិមនុស្សធម៌ដែរ។ អង្គការសហប្រជាជាតិបានប្រមើលមើលថា ក្នុងឆ្នាំ២០១៧ មានមនុស្សជាង១២៨លាននាក់នឹងត្រូវការសេវាមនុស្ស ធម៌ ហើយក្នុងនោះមានជាង៩២លាននាក់កំពុងបន្តរស់នៅក្នុងស្ថានភាពអាសន្ន និងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់។ នៅក្នុង ន័យនេះហើយបានជាអង្គការសហប្រជាជាតិទាមទារលុយចំនួន២២.២០០លាន ដុល្លារ។ នេះជាការបញ្ជាក់របស់លោក Ste- phen O’Brien ។ អ្វីជាការកត់សម្គាល់អង្គការសហប្រជាជាតិមិនដែលទទួលបាន ទឹកលុយគ្រប់គ្រាន់ដូចការទាមទាររបស់ ខ្លួនទេ។

ជាក់ស្តែងក្នុងឆ្នាំ២០១៦ ដែលជិតផុតនេះអង្គការសហប្រជាជាតិទទួលបានតែជាង១.១ ០០លានដុល្លារក្នុងចំនួនទឹកប្រាក់ ទាមទារសរុបជាង២.២០០លានដុល្លារ។ តាម អ.ស.ប. ឲ្យដឹងថា ចំណាយច្រើនជាង គេនាពេលសព្វថ្ងៃ និងទៅថ្ងៃខាងមុខគឺវិបត្តិ នៅស៊ីរីដែលបានអូសបន្លាយតាំងពីឆ្នាំ ២០១១ ពិសេសចាយវាយសម្រាប់ជួយ ជនរងគ្រោះសង្រ្គាម និងចាយវាយសម្រាប់ ទំនុកបម្រុងជនភៀសខ្លួនរាប់លាននាក់នៅក្រៅប្រទេស។ ក្រៅពីស៊ីរីគឺសង្រ្គាមស៊ីវិលនៅក្នុងប្រទេសស៊ូដង់ខាងត្បូងដែលបានអូសបន្លាយតាំងពីឆ្នាំ២០១៣។ បន្ទាប់ មកទៀតគឺជំនួយមនុស្សធម៌សម្រាប់សង្រ្គាម ស៊ីវិលនៅក្នុងប្រទេសយេមែន៕ ម៉ែវ សាធី

part-nic-nic6250601-1-1-0


ចែករំលែក៖