ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់ស្លាប់ និង៥នាក់ទៀតរងរបួសធ្ងន់ដោយសាររថយន្តដឹកដំឡូងដាច់ហ្វ្រាំងទៅបុកចូលប៉ុស្តិ៍សមត្ថកិច្ចព្រំដែន ច្រកទ្វារទ្វេរភាគីដាបាក់រាបដល់ដីកាលពី វេលាម៉ោងប្រមាណ១០និង៤០នាទីយប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិដា កណ្ដោល ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
តាមមន្រ្តីនគរបាលច្រកទ្វារព្រំដែនទ្វារ ទ្វេភាគីដារបានឲ្យដឹងថា រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយដឹកដំឡូងមី ពាក់ស្លាកលេខ កំពង់ចាម 3A-2706 ក្រោយពេលកើតហេតុ បើកបររត់គេចខ្លួនបាត់។ ករណីនេះបណ្តាលមកពីរថយន្តដាច់ហ្វ្រាំងទើបជ្រុលទៅបុក ប៉ុស្តិ៍ត្រួតពិនិត្យនៅច្រកទ្វារទ្វេរាគីដារ បណ្តាលឲ្យស្លាប់និងរបួសតែម្តង។
ជនរងគ្រោះដែលស្លាប់និងរបួសឈ្មោះ ខន សុឃីម ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ ព្រូរថយន្ត រស់នៅភូមិ៣៥ ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម ។ ចំណែកអ្នករង របួស-ឈ្មោះ ឈាង ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មកររបួសស្រាល, ឈ្មោះ បូរ៉ាត ភេទ ប្រុស អាយុ១៧ឆ្នាំ ជាកម្មកររបួសស្រាល, ឈ្មោះ ឌឿន ភេទប្រុស អាយុ៤៥ឆ្នាំជាកម្មករ របួសស្រាល, ឈ្មោះ ងន់ តៃឆេន ភេទប្រុស អាយុ៣៧ឆ្នាំ ជាមន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំការនៅច្រកទ្វាទ្វេរាគីដារបួសស្រាល និងឈ្មោះ វ៉ាន់ តុលា ភេទប្រុស អាយុ២៨ឆ្នាំ ជាមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំការនៅច្រកទ្វារទ្វេភាគីដារបួសស្រាល។
មន្រ្តីនគរបាលបានបន្តថា ក្រោយកើត ហេតុសាកសពជនរងគ្រោះត្រូវបាននគរ បាលជំនាញប្រគល់ឲ្យក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី៕ សហការី