ភ្នំពេញ៖ ក្រុមហ៊ុន LDI ENTERPRISE LTD បានប្រារព្ធពិធីសម្ពោធហាង លក់នាឡិកាដៃឈ្មោះ CITIZEN BOUTIQUE នៅសណ្ឋាគារណាហ្គាវើលជាន់ក្រោមដីកាលពីយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនក្រោយពីទទួលបានសិទ្ធិលក់ផ្តាច់មុខ ពីក្រុមហ៊ុនដើមCITIZEN នៅប្រទេស ជប៉ុនតាំងពីឆ្នាំ២០0៤ មកដល់បច្ចុប្បន្ន ដែលមានចំនួន៥ទីតាំងរួចហើយ ។
លោក គួច ណាវ នាយកប្រតិបត្តិមជ្ឈមណ្ឌលនាឡិកាស្វុីសនិងជប៉ុនមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៣ក្រោមការដឹកនាំរបស់លោកអគ្គនាយក គួច ទាងងួនមានរយៈ ពេល២៣ឆ្នាំហើយនិងទទួលបានអតិថិ ជនគាំទ្រច្រើនទើបធ្វើក្រុមហ៊ុន LDI ENTERPRISE LTDមានភាពរីកចម្រើននិង បន្តបើកសម្ពោធហាងលក់នាឡិកានៅតាមផ្សារទំនើបជាច្រើនក្នុងប្រទេសកម្ពុជា។
លោកបានបន្តទៀតថា សម្រាប់ផលិតផល នាឡិកាម៉ាក CITIZEN BOUTIQUE យើងបានចាប់ដៃគូជាមួយក្រុមហ៊ុនដើមកាលពីឆ្នាំ២០០៤ ដោយនាំចូលនាឡិកា CITIZEN គ្រប់ម៉ូដែលនិងមានលក់នៅ ផ្សារទំនើប CITI MALL , AEON MALL ,LUCKY MALL និងហាងទំនើប K.H EXSPORT នៅក្រុងសៀមរាប។
លោកនាយកប្រតិបត្តិមានប្រសាសន៍ទៀតថា ក្រុមហ៊ុនរបស់លោកបាននាំចូលនូវផលិតផលនាឡិកាទំនើមពេញនិយម សម្រាប់មនុស្សគ្រប់វ័យ ពិសេសគឺយុវជនសម័យថ្មីពីក្រុមហ៊ុនដើមមួយភាគរយភាគរយ។ ចំពោះវត្តមានហាង លក់នាឡិកា CITIZEN BOUTIQUE នេះដែរលោក Hosogaya San នាយកក្រុមហ៊ុន CITIZEN BOUTIQUE បានសម្តែងនូវទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំងនិងកោតសរសើរចំពោះក្រុមហ៊ុន LDI ENTERPRISE., LTD ដែលខិតខំពង្រីកសាខា ហាងលក់នាឡិកា CITIZEN នៅស្ទើរគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជាជាក់ស្តែងដូចជាថ្ងៃនេះអ៊ីចឹង។
លោកនាយកប្រតិបត្តិមជ្ឈមណ្ឌលនាឡិកាស្វុីសនិងជប៉ុនបានបញ្ជាក់ថាយើងពិតជាមានមោទនភាពខ្លាំងណាស់ចំពោះប៉ុន្មានឆ្នាំមកនេះដោយក្រុមហ៊ុនរបស់យើងបានបន្តបើកសម្ពោធហាងលក់នាឡិកាCITIZEN BOUTIQUE ជាច្រើនទីតាំងក្នុងរាជធានីភ្នំពេញនិងខេត្តសៀមរាបក្នុងនោះដែរ ក្រុមហ៊ុនក៏មានការលក់បញ្ចុះតម្លៃ ពិសេសរយៈពេល៣ថ្ងៃគឺចាប់ថ្ងៃទី៦-៧-៨ខែធ្នូ ឆ្នាំ២០១៦នេះ៕ សោភា