ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីរួចចេញទៅបាត់ មួយសន្ទុះលើកគ្នាមកវាយផ្អើលហាង

ចែករំលែក៖

ភ្នំពេញ៖ បុរស៣នាក់ជិះម៉ូតូ៣គ្រឿង ចូលផឹកស៊ីក្នុងហាងខារ៉ាអូខេយីហោ ប្លូរថោន មួយកន្លែងពេលចេញមកវិញ បានប្រហែល៥នាទីក្រោយបែជាលើកប័ក្ខពួកមកវាយបណ្តាលអោយបុរសម្នាក់ជាថៅកែហាងរងរបួសបែកមុខ បែបមាត់ ហើយរត់គេចបាត់ស្រមោលសូន្យឈឹង ។

ហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោង១និង២០ នាទីរំលង អធ្រាត្រថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តាយផ្លូវ ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបខណ្ឌពោធិសែនជ័យ។

ជនរងគ្រោះជា ម្ចាស់ហាងឈ្មោះ ជិន រម្យ អាយុ ២៦ មុខរបរម្ចាស់ ហាងខារ៉ាអូខេ យីហោ ប្លូរថោន ស្នាក់នៅភូមិកើតហេតុខាងលើមានស្រុកកំណើតនៅស្រុក បាទី ខេត្តតាកែវនឹងប្រពន្ធឈ្មោះ ទឹម សុង ភេទស្រី អាយុ២៨ ឆ្នាំជាថៅកែស្រី មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។

តាមប្រភពពត៌ មានពីជនរងគ្រោះជាប្តី បាននិយាយប្រាប់ថា មុនពេលកើតហេតុបុរស៣នាក់ជិះម៉ូតូ៣គ្រឿងបានមកផឹកសុីនៅហាងគាត់។ លុះផឹកសុីរួចហើយបាននាំគ្នាចេញទៅប្រហែល៥នាទីបានប្រមូលប័ក្ខពួកថែម៦នាក់មកទៀត(សរុប៩នាក់) បានមកវាយទៅរូបគាត់ដោយពុំដឹងមានរឿងអ្វីខណៈដែលគាត់កំពុងអង្គុយលើសាឡុង បណ្តាលអោយរួបគាត់រងរបួសហូរឈាមស្រោចពេញអាវ។

ពេលភ្លាមៗនោះថៅកែស្រីដែលជាប្រពន្ធជនរងគ្រោះបានឃើញជនបង្កវាយប្តីខ្លួនបានរត់ទៅម៉ូតូភាគីបង្កទុកហើយស្រាប់តែភាគីបង្កខាងលើបានទះនាងមួយកំភ្លៀងបណ្តាលអោយរយៈគុំត្រជៀកផងដែរ។បន្ទាប់មកបក្ខពួកជនបង្កបាននាំគ្នារត់គេចខ្លួនបាត់ស្រម៉ោលដោយរត់ចោលម៉ូតូមួយគ្រឿងម៉ាកឌ្រីមសងសេរ៊ី២០១០ពណ៌ខ្មៅពាក់ស្លាក់លេខ ភ្នំពេញ 1AP 5272មួយគ្រឿងយកទៅរក្សាទុប៉ុស្តិ៍នគរបាលកាកាបរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយ។ក្រោយពេលកើតហេតុជនរងគ្រោះទាំងប្តីនឹងប្រពន្ធបាននាំគ្នាទៅដាក់ពាក់បណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់កាកាបដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវរកជនបង្កមកដោះស្រាយទៅតាមផ្លូវច្បាប់៕សុខាសែនជ័យ

image1 image2


ចែករំលែក៖