ព័ត៌មានទាន់ហេតុការណ៍៖

ដូណាល់ត្រាំ៖ ទាហានអាមេរិកនឹងមិនជ្រៀតជ្រែកសង្គ្រាមនៅខាងក្រៅទេ

ចែករំលែក៖

ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា កម្លាំង ទាហានប្រទេសនេះក្រោមការគ្រប់គ្រង របស់លោកនឹងមិនឲ្យចូលរួមនៅក្រៅ ប្រទេសទៀតឡើយ ដោយផ្តោតទៅលើ ការវាយប្រហារក្រុមIS វិញ។

កាលពីថ្ងៃទី៦ ខែធ្នូ លោក ដូណាល់ ត្រាំ បានទៅកាន់ទីក្រុង Favettewille រដ្ឋកាលីហ្វ័រនីញ៉ា ដែលជាទីតាំងទី២ក្នុង ដំណើរទៅថ្លែងអំណរគុណដល់ក្រុមអ្នកគាំទ្រដែលបានបោះឆ្នោតឲ្យលោកជាប់ជាប្រធានាធិបតី។ នៅទីនោះលោក ត្រាំ បានប្រកាសថា គោលនយោបាយយោធា របស់លោកគឺមិនជ្រៀតជ្រែកចូលក្នុង សង្គ្រាមផ្ទៃក្នុងនៅក្រៅប្រទេសទៀត ឡើយ ដោយផ្តោតទៅលើការវាយប្រហារកម្ចាត់ក្រុមភេរវកម្មតែប៉ុណ្ណោះ។ តាម គម្រោងលោក ដូណាល់ ត្រាំ នឹងធ្វើដំណើរ ទៅកាន់រដ្ឋចំនួន១០ដើម្បីអរគុណដល់អ្នកគាំទ្រលោក។

គោលនយោបាយខាងលើត្រូវបាន លោក ត្រាំ លើកឡើងនៅក្នុងពេល ឃោសនាបោះឆ្នោត ហើយរិះគន់ដល់ សង្គ្រាមរបស់អាមេរិកនៅក្នុងប្រទេស ដែលធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិ និងអាយុ ជីវិតទាហានជាច្រើននាក់។ លោក ត្រាំ បានបញ្ជាក់ថា ប្រាក់ចំណាយសម្រាប់ធ្វើសង្គ្រាមយកមកកសាងហេដ្ឋារចនាសម្ព័ន្ធ គឺមានប្រយោជន៍ជាង ជួយដល់ពលរដ្ឋ អាមេរិកមានការងារធ្វើបន្ថែមទៀត។

បច្ចុប្បន្នអាមេរិកមានទាហានឈរជើងនៅក្រៅប្រទេសរហូតដល់៩០ប្រទេស ជុំវិញពិភពលោកនៅពេលនេះលោក ដូណាល់ ត្រាំ បានជ្រើសរើសអតីតមេទ័ព James Mattis កាន់តំណែងជារដ្ឋមន្ត្រី ការពារជាតិដោយលោក ត្រាំ សង្ឃឹមថា សភានឹងអនុម័តជាឯកច្ឆន្ទ។ តាមច្បាប់ អាមេរិកមេដឹកនាំយោធាត្រូវតែចូលនិវត្តន៍យ៉ាងតិច៧ឆ្នាំទើបអាចកាន់តំណែងនៅ ក្នុងជួររដ្ឋាភិបាល ចំណែកលោក james Mattis ចូលនិវត្តន៍កាលពីឆ្នាំ២០១៣។ ក្នុងពេលជាមួយគ្នានោះ អតីតមេទ័ព អាមេរិកបានបញ្ជាក់ថាលោកសង្ឃឹមថា នឹងមានឱកាសវិលត្រឡប់ទៅដឹកនាំយោធាជាបន្តទៀត។

គោលនយោបាយយោធារបស់លោក ត្រាំ ត្រូវបានអ្នកឯកទេសបញ្ជាក់ថា គឺ ផ្ទុយស្រឡះ ពីមេដឹកនាំអាមេរិកជំនាន់មុនៗ មក។ បើលោក ត្រាំ ដកទាហានអាមេរិកពីក្រៅប្រទេសឲ្យវិលត្រឡប់មកស្រុកវិញ ទាំងអស់ដែរនោះគឺ ជារឿងមិនសមហេតុ ផលទេ។ បើអាមេរិកមិនជ្រៀតជ្រែក យោធាទៅលើប្រទេសដែលមានសង្គ្រាមនោះទេ មហាអំណាចអាមេរិកនឹងត្រូវបាត់បង់ឥទ្ធិពល ហើយថ្ងៃក្រោយគ្មានប្រទេសណាមួយស្តាប់អាមេរិកទៀតឡើយ៕ ម៉ែវ សាធី

0205bergdahl06


ចែករំលែក៖