ខេត្តត្បូងឃ្មំុ៖ ដោយមានការយកចិត្តទុកដាក់ និងគោរពតាមការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ក៏ដូចអគ្គស្នងការនគរបាលជាតិ ស្តីពីគោលការណ៍ភូមិឃំុមានសុវត្ថិភាព ពិសេសល្បែងសីុសង កាលពីថ្មីៗនេះ លោកឧត្តមសេនីយ៍ទោស្នងការ បែន រត្ន័ បានចាត់បញ្ជូន លោកវរសេនីយឯក ប្រាក់ ប៊ុនណុន ស្នងការរង ដឹកនាំមន្រ្តីជំនាញចុះដល់កន្លែងបើកជល់មាន់រុាំរ៉ៃមួយកន្លែងនៅភូមិស្រះត្រកួន ឃុំ ឈូក ស្រុកក្រូចឆ្មា ។
ជាមួយគ្នានោះ លោកស្នងការបានឲ្យមន្រ្តីជំនាញ ដឹកដៃលោកអធិការស្រុកក្រូចឆ្មា ដើម្បីអោយគាត់បានទៅមើលស្គាល់និងដឹងថា កន្លែងនិងហើយសង្វៀនមាន់សម្រាប់ថ្ងៃសៅរ៍ អាទឹត្យ និងថ្ងៃបុណ្យ ហើយទីនិងហើយដែលពលរដ្ឋក្តៅក្រហាយ ។
មិនតែប៉ុណ្ណោះលោកស្នងការក៏បានអោយម្ចាស់ទីតាំងធ្វើកិច្ចសន្យារួចហើយ និងមានវិធានការក្តៅទៅលើមន្រ្តីមានសមត្ថកិច្ចដែលជាម្ចាស់មូលដ្ឋាន បើទី នេះនៅតែដំណើរការឬមានសកម្មភាពបន្ត ហើយកន្លែងផ្សេងក៏មិនអនុញ្ញាតដែរ ។
សូមបងប្អូនប្រជាពលរដ្ឋ រួមទាំងអ្នកសារព័ត៌មានជួយផ្តល់ដំណឹងមកលោកស្នងការផ្ទាល់តាមរយះលេខ ០៨៨ ២៦ ២២២២២ យើងខ្ញុំនឹងឆ្លើយតបដោយប្រសិទ្ធភាព និងរក្សាការសម្ងាត់ជូន ។
សូមបញ្ជាក់ថា កន្លងមក ៧ស្រុកក្រុងក្នុងខេត្តត្បូងឃ្មំុ មានតែស្រុក មេមត់ និងស្រុកក្រូចឆ្មាប៉ុណ្ណោះដែលមានបទល្មើសច្រើនជាងគេ ពិសេសស្រុកមេមត់បទល្មើស ល្បែងសីុសងកន្ទុយលេខ គេដាក់តុកត់កណ្តាលវាលដូចផ្សារលក់ត្រី។
ចំណែកប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងពីរស្រុកនេះ ក៏បានលើកឡើងនិងសង្ឃឹមយ៉ាងមុតមាំថា មានតែលោកឧត្តមសេនីយ៍ទោ ស្នងការ បែន រត្ន័ ប៉ុណ្ណោះ ដែលជាក្តីសង្ឃឹមក្នុងការបង្រ្កាបបទល្មើសទាំងនេះពីអំណិះតទៅ។ ហើយលោក និងដុសក្អែលដល់មន្រ្តីអសកម្មទាំងនេះ ដែលចេះតែជំនាញខ្លាំងខាង អែបអប លើកជើង លូនលិឍក្រាប ដោយគ្មានឆន្ទះ និងគុណធម៍ ពិតប្រាកដក្នុងការបំរើ ការពារប្រជាពលរដ្ឋដោយភាពស្មោះត្រង់ ដែលខ្លួនជាមន្រ្តីនគរបាលយុត្តិធម៌៕ វណ្ណះ