ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​ចាប់ផ្ដើម​សវនាការ​រឿង​ក្ដី​លោក​ សម​ រង្ស៊ី​ ,​ លោក​ ហុង​ សុខហួរ​ ជា​សាក្សី​

ចែករំលែក៖

ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែធ្នូ នេះ ចាប់ផ្ដើមសវនាការរឿងក្ដីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និង ជំនួយការពីរនាក់ ។ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី មានវត្តមានក្នុងសវនាការក្នុងនាមជាសាក្សី ។

សវនាការនេះ ដឹកនាំដោយលោក លាង សំណាត់ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាប្រធានក្រុមប្រឹក្សា លោក អ៊ឹម វណ្ណៈ លោកនូ វាសនា ជាចៅក្រមប្រឹក្សា និង លោក សៀង សុខ ជាតំណាងអយ្យការ ។ ចំណែកលោក សំ សុគង់ និង លោក យុង ផានិត ជាមេធាវីការពារក្ដីជនជាប់ចោទទាំង៣នាក់ ។

លោក សម រង្ស៊ី លោក អ៊ឹង ជុងលាង ហៅ ម៉ាប់ ហៅ កូនជ្រូក និង ឈ្មោះ សត្យា សម្បត្តិ ឬ សម្បត្តិ សត្យា ត្រូវបានតុលាការចោទប្រកាន់ពីបទ ” សមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៦២៩ មាត្រា៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

សំណុំរឿងនេះ គឺ ត្រូវបានបំបែកចេញពីសំណុំរឿងលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ហើយលោក ហុង សុខហួរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ រួចហើយ ក្នុងសំណុំរឿងក្លែងសន្ធិសញ្ញាផែនទីព្រំដែនកម្ពុជាវៀតណាម នេះ ៕ ចេស្តា

se


ចែករំលែក៖