ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចុះឆែកឆេរការដ្ឋានសំណង់មួយកន្លែងនៅខណ្ឌទួលគោក ឃាត់ខ្លួនជនបរទេស៥០នាក់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយនគរ បាលខណ្ឌទួលគោកបានចុះប្រតិបត្តិការ បន្តធ្វើការឆែកឆេរការដ្ឋានសំណង់មួយ កន្លែងនៅក្នុងមូលដ្ឋានខណ្ឌទួលគោកដោយ បានឃាត់ខ្លួនជនបរទេស៥០នាក់ ក្នុងនោះមានស្រី៥នាក់ ប៉ុន្តែសមត្ថកិច្ច ឃាត់តែ ជនជាតិចិន១២នាក់ទេ ដែលគ្មាន លិខិតឆ្លងដែន រួចបញ្ជូនទៅសាកសួរនៅ អគ្គនាយក ដ្ឋានអន្តោប្រវេសន៍ ។

ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងនៅ វេលាម៉ោង២រសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងការដ្ឋានសំណង់ចិនមួយកន្លែង ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ផ្សារ ដេប៉ូ៣ ខណ្ឌទួលគោក រាធានីភ្នំពេញ ដឹកនាំ ដោយលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាន នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ជនបរទេសទាំង៥០នាក់នោះ គឺមាន ជនជាតិចិន៤៨នាក់ ជនជាតិម៉ាឡេស៊ី ម្នាក់និងជនជាតិមីយ៉ាន់ម៉ាម្នាក់ ហើយនៅមានជនជាតិប៉ាគីស្ថានម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោលផងដែរ ។

លោក អ៊ុក ហៃសីឡា បានបន្តទៀតថា ក្រោយពេលត្រួតពិនិត្យរួចកម្លាំងសមត្ថកិច្ចបានឆែកឆេររកលិខិតឆ្លងដែនជាក់ស្តែងតែឃើញមានលិខិតឆ្លងដែនតែ៣៥ក្បាល និងសៀវភៅការងារ៣៥ក្បាលប៉ុណ្ណោះ។ រីឯជនជាតិចិនចំនួន១២នាក់ទៀត ដែលគ្មានលិខិតឆ្លងដែននិងគ្មានសៀវភៅការងារត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីត្រួតពិនិត្យឯកសារ និងអនុវត្ត តាមនីតិវិធី ៕ ស តារា

dara-1 dara-2 dara-3


ចែករំលែក៖