ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ ត្រូវបានប្រកាសតែងតាំងជាអភិបាលខណ្ឌ ដូនពេញ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ នេះលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានអញ្ជើញធ្វើជាអធិបតី នៅក្នុងពិធីប្រកាសតែងតាំងអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញនៅសាលាខណ្ឌដូនពេញ។ នៅក្នុងពិធីនោះក៏មានការចូលរួមពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី ភ្នំពេញ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ រដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀត ផងដែរ ។

លោក សុខ ពេញវុធ អភិបាលរងខណ្ឌ ដូនពេញ ត្រូវបានប្រកាសតែងតាំងជាអភិបាលខណ្ឌដូនពេញ ជំនួសលោក គួច ចំរើន ដែលត្រូវបានរាជរដ្ឋាភិបាលសម្រេចដំឡើង និងផ្ទេរឲ្យទៅជាអគ្គនាយករង នៃអគ្គនាយក ដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ។ លោក អ៊ុក សាកល នាយករដ្ឋបាលខណ្ឌដូនពេញ ត្រូវបានតែងតាំងជាអភិបាលរងខណ្ឌដូនពេញ និងលោក ចាន់ បណ្ឌិត នាយករង រដ្ឋបាលខណ្ឌដូនពេញ ត្រូវបានប្រកាសតែងតាំងជានាយករងរដ្ឋបាលខណ្ឌដូនពេញ ។

លោក សុខ ពេញវុធដែលទើបដំឡើងជាអភិបាលខណ្ឌដូនពេញថ្មីបានប្តេជ្ញាអនុ វត្តតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល ។ ជាមួយគ្នានោះបន្តស្មោះត្រង់ជា មួយនឹងរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខដឹកនាំដ៏ឆ្នើមនៃ យើងដោយខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនតាមរយៈការលើកកម្ពស់ការផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិប្រកបដោយប្រសិទ្ធភាព ។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានកោតសរសើចំពោះស្នាដៃដែលអភិបាលខណ្ឌមុនបានធ្វើនាពេលកន្លងមកទទួលបានជោគជ័យនិងអភិវឌ្ឍខណ្ឌនេះមានការរីកចម្រើនដែលបានទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងនិង ទស្សនា ។ ជាមួយគ្នានោះលោកអភិបាលរាជធានីភ្នំពេញបានផ្តាំផ្ញើដល់អភិបាលខណ្ឌទើបតែងតាំងថ្មីត្រូវបន្តធ្វើការងារដែលនៅសេសសល់ពីអភិបាលខណ្ឌចាស់ឲ្យទទួលបានជោគជ័យបន្តទៀតដោយភាពស្មោះត្រង់និងខិតខំរក្សានូវសមិទ្ធផលដែលមានស្រាប់ក៏ដូចជាដឹកនាំគ្រប់គ្រងសភាពការណ៍ឲ្យបានល្អសំដៅធានាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អក្នុងខណ្ឌបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋក្នុងការរស់នៅនិងប្រកប របររកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ ។

កន្លងមកធ្លាប់មានពាក្យថាស្ទើរតែ គ្រប់ស្ថាប័ននៅពេលដែលនាយករដ្ឋបាល ឬអភិបាលចូលនិវត្តន៍ឬត្រូវតែងតាំងទៅ កាន់កន្លែងផ្សេងភាគច្រើនគឺអ្នកខាងក្រៅចូលមកជំនួសតំណែងទាំងនេះគឺមិនបាន ទៅអនុប្រធាននោះទេ ។

និយាយដល់បញ្ហានេះលោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថាសាលារាជធានីភ្នំពេញគឺនឹងយកខណ្ឌដូនពេញជាគំរូសម្រាប់ការដំឡើងតួនាទីតាមឋានានុក្រម។ដូចជាពេលនេះអ៊ីចឹងនៅពេលដែលអភិបាលខណ្ឌផ្ទេរទៅកាន់តំណែងផ្សេងគឺអភិបាលរងចូលមកកាន់តំណែងជាអភិបាលខណ្ឌ និង នាយករដ្ឋបាលខណ្ឌដូនពេញ ត្រូវបានតែងតាំងជាអភិបាលរងខណ្ឌដូនពេញហើយ នាយករងរដ្ឋបាលខណ្ឌដូនពេញត្រូវបានប្រកាសតែងតាំងជានាយករដ្ឋបាលខណ្ឌដូនពេញ ៕ ស តារា

 

image23 image1 image2 image3 image4 image5 image6 image7 image8 image9 image10 image11 image12 image13 image14 image15 image16 image17 image18 image19 image20 image21 image22


ចែករំលែក៖