ព័ត៌មានទាន់ហេតុការណ៍៖

លោក ប៉ា សុជាតិវង្ស៖ នៅកម្ពុជាវិបត្តិនយោ បាយ មិនមានទេតែបញ្ហារបស់អ្នកនយោបាយ គឺមានអ្នកដែលធ្វើខុសច្បាប់ត្រូវតែ ទទួលទោស

ចែករំលែក៖

ភ្នំពេញ ៖ លោក ប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញបានចូលរួមប្រកាសតែង តាំង លោក សុខ ពេញវុធ ជាអភិបាលខណ្ឌ ដូនពេញជំនួសលោក គួច ចំរើន ត្រូវបានផ្ទេរទៅជាអគ្គនាយករងនៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា នៅកម្ពុជាយើងពេលបច្ចុប្បន្ននេះវិបត្តិ នយោបាយមិនមានទេតែបញ្ហារបស់អ្នក នយោបាយ គឺមានដែលធ្វើខុសច្បាប់អ៊ីចឹងយើងត្រូវតែអនុវត្តច្បាប់អ្នកនយោបាយធ្វើខុសច្បាប់ត្រូវទទួលទោស ។

លោកបន្ដថា ខ្មែរមានចំណុចល្អ គឺមាន តែខ្មែរ និងខ្មែរទេ អាចដោះស្រាយជាមួយ គ្នាបាន ហើយបរទេសគ្រាន់តែកំណត់ គោលដៅនោះទេតែចុងក្រោយមានតែយើងជាខ្មែរទេដែលអាចដោះស្រាយបាន ។

លោកអភិបាលរាជធានីបានរំលឹកថា តំណាងអង្គការសហប្រជាជាតិ លោក អាកាសស៊ី ដែលមកកម្ពុជាដើម្បីរៀបចំការបោះឆ្នោតឆ្នាំ១៩៩៣ បានសារភាពថា គាត់ បាន ធ្វើការយ៉ាងច្រើនដែលល្អ តែមានវិប្បដិសារីមួយគឺមិនអាចទាញក្រុមខ្មែរក្រហមមករួមជាមួយរាជរដ្ឋាភិបាលបាន ។

ដោយឡែកលោកអភិបាលរាជធានី បានវិល មករកការងារផ្លាស់ប្តូរតំណែង មន្ត្រីរាជការវិញ ដោយលោកមានប្រសាសន៍ថាយោងតាមអនុក្រឹត្យរបស់នាយករដ្ឋ មន្រ្តី សម្តេចតេជោ ហ៊ុន សែន បានសម្រេច ថា លោក គួច ចំរើន ដែលជាអភិបាលខណ្ឌចាស់ត្រូវបានតែងតាំងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ហើយ ជំនួសដោយលោក សុខ ពេញវុធ ដែលជាអភិបាលរង ។

ជាមួយគ្នានេះក៏មានការប្រកាសផ្លាស់ប្តូរនាយករដ្ឋបាលសាលាខណ្ឌ ដូនពេញ ផងដែរ ដោយលោក អ៊ុក សាកល នាយក រដ្ឋបាល ត្រូវបានតែងតាំងជាអភិបាលរង ខណ្ឌ ហើយតំណែងចាស់របស់លោកអ៊ុកសាកលជំនួសដោយលោក ចាន់ បណ្ឌិត ជានាយករដ្ឋបាលវិញ ។

លោក សុខ ពេញវុធ អភិបាលរងខណ្ឌ ដូនពេញ ត្រូវបានប្រកាសតែងតាំងជាអភិបាលខណ្ឌដូនពេញ ជំនួសលោក គួច ចំរើន ដែលត្រូវបានរាជរដ្ឋាភិបាលសម្រេចដំឡើង និងផ្ទេរឲ្យទៅជាអគ្គនាយករង នៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ ។

លោក គួច ចំរើន និងលោក សុខ ពេញវុធ គឺជាមន្ត្រីមានស្នាដៃល្អ និងសកម្មក្នុងការ ងារមានភាពរួសរាយរាក់ទាក់ ដែលទទួលបាននូវការគោរពស្រលាញ់ពីប្រជាពលរដ្ឋ និងមន្ត្រីរាជការជាច្រើនសន្ធឹកសន្ធាប់ផងដែរ ៕ សំរិត

image6 54 image1 image2 image4 image5


ចែករំលែក៖