ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ផ្សព្វផ្សាយគោលនយោបាយដីធ្លី ជូននិស្សិតយោធា

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ លោក ជា សុផារ៉ា រដ្ឋ មន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិង សំណង់ អមដំណើរដោយយោធា និង មន្ត្រីរាជការរបស់ក្រសួងជាច្រើនរូបទៀតបានអញ្ជើញជួបសំណេះសំណាលជាមួយ និស្សិត យោធាចារ្យ បុគ្គលិក ដែលកំពុង ហ្វឹកហ្វឺនក្នុងវិទ្យាស្ថានកងទ័ពជើងគោក ស្ថិតក្នុងភូមិសាស្រ្តឃុំ ត្រែងត្រយឹង ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ។

ក្នុងបទឧទ្ទេសនាមរបស់លោក ជា សុផារ៉ា បានលើកឡើងថា យោធាចារ្យ និងបុគ្គលិកក្នុងវិទ្យាស្ថានទាំងអស់យល់កាន់ តែច្បាស់អំពីគោលនយោបាយដីធ្លីរបស់ រាជរដ្ឋាភិបាល ស្តីពីប្រព័ន្ធវាយតម្លៃអចន ទ្រព្យ គោលនយោបាយដីធ្លី សៀវភៅស ដីធ្លី គោលនយោបាយស្តីពីសម្បទានដី សង្គមកិច្ច គោលនយោបាយស្តីពីការចុះ បញ្ជីដី និងសិទ្ធិប្រើប្រាស់ដីសហគមន៍ជន ជាតិដើមភាគតិច ក្នុងព្រះរាជាណាចក្រ កម្ពុជា អនុក្រឹត្យស្តីពីនីតិវិធីចុះបញ្ជីសហ គមន៍ជនជាតិដើមភាគតិច គោលនយោ បាយស្តីពីការរៀបចំដែនដីព្រះរាជាណាចក្រ កម្ពុជា ច្បាប់ភូមិបាល និងសេចក្តីថ្លែងការ ណ៍ស្តីពីគោលនយោបាយដីធ្លីរបស់រាជ រដ្ឋាភិបាលកម្ពុជា ។

លោកទេសរដ្ឋមន្ត្រី ជំនួសមុខសម្តេច តេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្មារតីទទួលខុសត្រូវរបស់គណៈ គ្រប់គ្រងវិទ្យាស្ថាន និងយោធាចារ្យ ក្នុង រយៈពេលកន្លងមកដោយបានខិតខំយក អស់ពីកម្លាំងកាយចិត្ត ក្នុងការសិក្សាស្រាវ ជ្រាវរាល់ខ្លឹមសារមេរៀនចងក្រងជាឯក សារបង្ហាត់បង្រៀនដល់កម្មសិក្សាការីខ.ភ.ម. ប្រកបដោយគុណភាព ។ ក្នុងនោះ លោក ជា សុផារ៉ា ក៏បានក្រើនរំឭក ដល់ប្អូនៗ ក្មួយៗ ទាំងអស់ត្រូវខិតខំរៀនសូត្រ ដើម្បី បញ្ចប់វគ្គនិងក្លាយខ្លួនជាកងទ័ពប្រកប ដោយសមត្ថភាពក្នុងការបំពេញភារកិច្ច ជូនជាតិមាតុភូមិឲ្យកាន់តែរឹងមាំរីកចម្រើន ថែមទៀត ៕ សុខដុម

533_1613
533
533_1614 533_1615

533_1618


ចែករំលែក៖