ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលលុបចោលការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្រែ្ចង កញ្ជើ ល្អី

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរមួយសម្រាប់បងប្អូន ប្រជាពលរដ្ឋលក់ដូរតូចតាចតាមផ្សារ និងតាមចិញ្ចើមផ្លូវដោយសម្រេច «លុបចោលការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្រែ្ចង កញ្ជើ ល្អី»។

នៅក្នុងសារាចររបស់រាជរដ្ឋាភិបាលបាន បញ្ជាក់ថា «យកចិត្តទុកដាក់ជាប្រចាំដល់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវ ភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងកែលម្អសេវាសាធារណៈជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលសម្រេចលុបការបង់ភាស៊ី និងការ បង់ថ្លៃផ្សេងៗទៀតចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាមកញ្រែ្ចង កញ្ជើ ល្អីនៅ តាមទីផ្សារទូទាំងប្រទេស» ។

ប្រជាពលរដ្ឋដែលលក់ដូរតាមកញ្រែ្ចង កញ្ជើ ល្អី ត្រូវទទួលបានការអនុគ្រោះ និង ការគាំពារតាមគោលការណ៍ដូចក្នុងសារាចរ ខាងក្រោម៖

អនុលោមតាមបទប្បញ្ញតិ្តគតិយុត្តជា ធរមានពាក់ព័ន្ធនឹងការគ្រប់គ្រងផ្សារនៅ ទូទាំងប្រទេស អាជីវករលក់ដូរក្នុងផ្សារមាន កាតព្វកិច្ចបង់ចំណូលចូលថវិការាជធានី ខេត្តដែលមានជាអាទិ៍ ការបង់ភាសុី និង ការបង់ថ្លៃជួល តូប រាន ស្តង់ និងកន្លែង លក់ដូរដទៃទៀត តាមការកំណត់នៅក្នុង សៀវភៅបន្ទុក ព្រមទាំងបង់ពន្ធដារតាម ការកំណត់នៃច្បាប់ ។

ដោយយកចិត្តទុកដាក់ជាប្រចាំដល់ជីវ ភាពរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណង កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវ ភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងកែលម្អ សេវាសាធារណៈជូនប្រជាពលរដ្ឋ រាជរដ្ឋា ភិបាលសម្រេចលុបការបង់ភាសុី និងការ បង់ថ្លៃផ្សេងៗទៀតចំពោះការលក់ដូររបស់ ប្រជាពលរដ្ឋតាមកញ្រែ្ចង កញ្ជើ ល្អី នៅ តាមទីផ្សារទូទាំងប្រទេស។

ប្រជាពលរដ្ឋដែលលក់ដូរតាមកញ្រែ្ចង កញ្ជើ ល្អី ត្រូវទទួលបានការអនុគ្រោះ និង ការគាំពារតាមគោលការណ៍ដូចខាងក្រោម៖

ក. ន័យរបស់ការលក់ដូរតាមកញ្រែ្ចង កញ្ជើ ល្អី

សំដៅដល់ការលក់ដូរតាមកញ្រែ្ចង កញ្ជើ ល្អី របស់ប្រជាពលរដ្ឋ និងមានចរិត លក្ខណៈដូចខាងក្រោម៖

-លក់ដូរតាមកញ្រែ្ចង កញ្ជើ ល្អី តូចតាច នៅទីកន្លែងលក់ដូរ និងទីផ្សារទូទាំងប្រទេស

-លក់កសិផលពីដំណាំដាំដុះ និងផល ដំណាំធម្មជាតិ

-កន្លែងលក់ដូរមានលក្ខណៈបណ្តោះ អាសន្ន ។

ខ. ការផ្តល់ការអនុគ្រោះនិងការគំាពារ

ប្រជាពលរដ្ឋដែលលក់ដូរតាមកញ្រែ្ចង កញ្ជើ ល្អី ត្រូវទទួលបានការអនុគ្រោះ និង ការគាំពារដូចខាងក្រោម៖

-បញ្ឈប់ការបង់ភាសុី និងរាល់ការបង់ ថ្លៃទាំងឡាយណាពីកន្លែងលក់ដូរ និងនៅ តាមទីផ្សារទាំងអស់

-ទទួលបានការធានាសន្តិសុខ សុវត្ថិ ភាព អនាម័យ និងបរិស្ថានប្រកបដោយ ការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរ មូលដ្ឋាន ។

គ. ការរៀបចំទីកន្លែង និងរចនាសម័ន្ធ លក់ដូរ

សាលារាជធានី ខេត្តត្រូវរៀបចំគម្រោង កន្លែងលក់ដូរ ឬផ្សារសម្រាប់អ្នកលក់ដូរ កញ្រែ្ចង កញ្ជើ ល្អី និងអ្នកលក់ដូរក្រីក្រតូច តាចដូចខាងក្រោម៖

-កំណត់គោលការណ៍លើការគ្រប់គ្រង លម្អិតដើម្បីដាក់ឲ្យអនុវត្តជាបន្ទាន់ និង ប្រកបដោយប្រសិទ្ធភាព

-ត្រូវរៀបចំឲ្យមានកន្លែងលក់ដូរឲ្យ បានច្បាស់លាស់នៅតាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងរហូតដល់ឃុំ សង្កាត់ ក្នុងករណីមានតម្រូវការចាំបាច់សម្រាប់ជូន ប្រជាពលរដ្ឋដែលលក់ដូរតាមកញ្រែ្ចង កញ្ជើ ល្អី និងអ្នកលក់ដូរក្រីក្រតូចតាចដោយ មិនមានការបង់ថ្លៃអ្វីទាំងអស់ចំពោះកន្លែង លក់ដូរនេះ

-សាលារាជធានី ខេត្ត អាចផ្សារភ្ជាប់ គម្រោងកន្លែងលក់ដូរតូចតាចជាមួយ គម្រោងវិនិយោគសាធារណៈរបស់ថ្នាក់ ក្រោមជាតិ ដោយមិនតម្រូវឲ្យមានការបង់ ថ្លៃចំពោះកន្លែងលក់ដូរ និងត្រូវធានាផ្នែក សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថាន

-លក្ខណៈវិនិច្ឆ័យសម្រាប់អ្នកលក់ដូរ ក្រីក្រតូចតាចត្រូវកំណត់ដោយសាលារាជ ធានី ខេត្ត ។ អ្នកលក់ដូរតូចតាចសំដៅ ដល់អ្នកលក់ដូរដូចមានចែងក្នុងចំណុច ក នៃសារាចរនេះ និងរាប់បន្ថែមទាំងទំនិញធ្វើ ដោយដៃតូចតាចរបស់ប្រជាពលរដ្ឋក្រីក្រ មានជាអាទិ៍ ប្រឡៅគោ ខ្សែគោ ឈ្នាង បង្គី ជាដើម ។

ទទួលបានសារាចរណែនាំនេះគ្រប់ ក្រសួង ស្ថាប័ន សាលារាជធានី ខេត្ត និង អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តឲ្យ មានប្រសិទ្ធភាព និងដោយស្មារតីទទួលខុស ត្រូវចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕ ហេង សូរិយា

10


ចែករំលែក៖