ខេត្តពោធិ៍សាត់៖ កំលាំងចម្រុះជិត ១០០នាក់ មធ្យោបាយធ្វើដំណើរដោយកាណូតតូចធំ ១៦គ្រឿង ចុះបង្រ្កាបបទល្មើសនេសាទទ្រង់ទ្រាយធំ រយៈពេល៣ថ្ងៃមកហើយ នៅស្រុកក្រគរ ដោយការបំផ្លាញនូវឧបករណ៍ខុសច្បាប់ស្តីពីជលផល និងចាក់លែងត្រីចម្រុះចូលក្នុងទឹកបឹងទន្លេសាបជាបឹងធម្មជាតិជាច្រើនតោនផងដែរ។
ប្រតិបត្តិការនេះអនុវត្តន៍ឡើងរយៈពេល៣ថ្ងៃពេញ គឺថ្ងៃទី០៦.០៧.០៨ ខែធ្នូ ឆ្នាំ២០១៦ នៅបឹងទន្លេសាប ស្ថិតក្នុងភូមិកំពង់ឃ្នាស ឃុំក្បាលត្រាច ភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ភូមិ០៥ ឃុំកំពង់លួង ភូមិកំពងុប្រាក់ ឃុំស្នាអន្សា និងភូមិអន្លង់រាំង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
កិច្ចប្រតិបត្តិការនេះ ត្រូវបានដឹងថា បង្រ្កាបថ្ងៃទី១ កំលាំងសរុបចំនួន ៧៧នាក់ ដឹកនាំដោយលោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ មធ្យោធ្វើដំណើរដោយកាណូតចំនួន ១៦គ្រឿងក្នុងនោះធំ ០៨គ្រឿង លទ្ធក្នុងការបង្រ្កាបសម្រេចបានរួមមាន ឧបករណ៍ខុសច្បាប់ស្តីពីជលផល(ប)ចំនួន ៧៦កន្លែង ប្រវែង ១៨១១០ម៉ែត្រ ក្បាល(ប)ចំនួន ៦៧គ្រឿង លូកងស្បៃមុងចំនួន ០៧មាត់ បង្គោលកូនឈើចំនួន ៤៨០៥ដើម និងរុះរើបង្គោលឧបករណ៍រួមផ្សំ(ឈ្នក់)ចំនួន ០៧កន្លែង បង្គោលស្មើរនឹងចំនួន ៨៤ដើម និងចាក់លែងត្រីចម្រុះចូលក្នុងទឹកបឹងទន្លេសាបចំនួន ៥៦៩៥គីឡូក្រាមផងដែរ។
ប្រភពខាងលើបន្តថា នៅថ្ងៃបន្ទាប់កំលាំងសរុបចំនួន ៩៣នាក់ ដឹកនាំដោយលោក ខូយ រីដា អភិបាលរងខេត្តដដែល មធ្យោបាយធ្វើដំណើរដោយកាណូតចំនួន ១៦គ្រឿង ក្នុងនោះធំចំនួន ១០គ្រឿង លទ្ធផលសម្រេចបានរួមមាន ឧបករណ៍ខុសច្បាប់ស្តីពីជលផល(ប)ចំនួន ៧១កន្លែង មានប្រវែងចំនួន ២៥២៧០ម៉ែត្រ ក្បាល(ប)ចំនួន ៤១គ្រឿង ស្បៃមុងប្រវែងចំនួន ៥០០ម៉ែត្រ លូកងសាច់ស្បៃមុងចំនួន ២៤មាត់ បង្គោលឈើចំនួន ៩២០៥ដើម និងឧបករណ៍(ឈ្នក់)ចំនួន ១៧៣កន្លែង បង្គោលស្មើរនឹងចំនួន ២៤០០ដើម ខ្សែរួមផ្សំប្រវែងចំនួន ១៦៧០ម៉ែត្រ នឹងចាក់លែងត្រីចម្រុះចំនួន ២៣៤៥គីឡូក្រាមទៀត។
ប្រភពដដែលខាងលើបន្តទៀតថា លុះនៅថ្ងៃចុងក្រោយកំលាំងសរុបចំនួន ៦២នាក់ ដឹកនាំដោយលោក ពេជ្រ ហន អភិបាលរងខេត្ត មធ្យោបាយធ្វើដំណើរដោយកាណូតចំនួន ១១គ្រឿង ធំចំនួន ០៧គ្រឿង លទ្ធផលសម្រេចបានរួមមាន(ប)ចំនួន ១៧កន្លែង មានប្រវែងចំនួន ៥០២០ម៉ែត្រ ក្បាល(ប)ចំនួន ១១គ្រឿង បង្គោលឈើចំនួន ១៦៣៥ដើម ចាក់លែងត្រីចម្រុះចំនួន ១៦៥គីឡូក្រាម សាច់ឈ្នក់ចំនួន ០១គ្រឿង បង្គោលឈ្នក់ចំនួន ៨៥កន្លែង ស្មើរនឹងចំនួន ៦៩៦ដើម ខ្សែរួមផ្សំប្រវែងចំនួន ១០៦៥ម៉ែត្រទៀត។
ប្រភពដដែលបញ្ជាក់ទៀតថា លទ្ធផលកំលាំងបង្រ្កាបដោយបំផ្លាញចោលនូវវត្ថុតាង និងចាក់លែត្រីចម្រុះយ៉ាងច្រើន ទាំងរយៈពេល០៣ថ្ងៃនៅស្រុកក្រគរខាងលើនេះ កំលាំងសម្រាកចំនួន ០១ថ្ងៃគឺ ថ្ងៃទី៩ ខែធ្នូ ជាបន្តកំលាំងចុះបង្រ្កាបនៅស្រុកកណ្ដៀង និងលេខរៀងចុងក្រោយគឺនៅស្រុកបាកាន៕ បឹុម ពិន