តាមប្រភពពីនារីរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ រូបនាងទើបចេញពីមើលកុនជាមួយមិត្តភក្ដិស្រីនាងបន្ទាប់ពីមើលកុនចប់ ពួកគេបានជិះរថយន្តបំណងត្រលប់ទៅផ្ទះវិញពេលកំពុងតែជិះរថយន្តស្រាប់តែមិត្តភក្ដិរបស់នាងដែលជាអ្នកបើកបរបាននិយាយទូរសព្ទ័ហើយបានឈ្លោះប្រកែកគ្នាជាមួយសង្សារយ៉ាងតឹងសរសៃក ធ្វើអោយរូបនាងធុញខ្ចិលស្តាប់ទើបទារមិត្តភក្ដិរចុះពីរថយន្តហើយបានទាក់ទងមិត្តភក្ដិរបស់នាងម្នាក់ជិះម៉ូតូមកយកហើយខណៈកំពុងជិះម៉ូតូតាមផ្លូវ ស្រាប់តែមានចោរឆក់មួយក្រុមមានគ្នា៦នាក់៣ម៉ូតូមានម៉ាក និច ហុងដាឌ្រីម និងមួយគ្រឿងទៀតមិនចាំម៉ាក បានជិះមកពីក្រោយបានធ្វើសកម្មភាពឆក់កាបូបស្ពាយចំហៀងរបស់ជនរងគ្រោះបានសំរេចដោយសុវត្ថិភាពក្រោយមកទើបនារីរងគ្រោះបានជិះទៅផ្ទះពូរបស់នាងអោយផ្ដល់ដំណឹងអោយសមត្ថកិច្ចមូលដ្ឋាននិងបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សារដេរប៉ូ១ ហើយពេលមកដល់ប៉ុស្ដិ៍ផ្សារដេរប៉ូ១ពេលសមត្ថកិច្ចព្យាយាមសួរនាំដើម្បីកំណត់មុខសញ្ញាចោរឆក់ទាំងនោះជនរងគ្រោះក៍ប្ដូរចិត្តមិនចង់ដាក់ពាក្យបណ្ដឹងទៅវិញ ដោយមិនចង់អោយអ្នកស្គាល់និងសាច់ញាតិដឹងរឿងព្រោះខ្លាចខ្មាស់គេ ។
