ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខឃាត់ខ្លួនពីបទសង្ស័យថា ជាក្រុមចោរលួចប្លន់ បន្ទាប់ពីចុះធ្វើរដ្ឋបាលឆែកឆេរតាមផ្ទះជួលនានា ហើយបានប្រទះឃើញពួកគេមានបន្សល់ទុកនូវស្លាកលេខម៉ូតូចំនួន៥បន្ទះ ម៉ូតូ៦គ្រឿង និងសម្ភារៈល្មើសជាច្រើនទៀត គ្មានឯកសារសម្គាល់ត្រឹមត្រូវ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ នៅក្រុម១ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ការឃាត់ខ្លួនក្រុមជនសង្ស័យទាំង៦ នាក់នោះ ធ្វើឡើងពេល សមត្ថកិច្ចបានចុះប្រតិបត្តិការ
ដឹកនាំកម្លាំងធ្វើរដ្ឋបាលឆែកឆេរ តាមផ្ទះជួលនានា ក្នុងសង្កាត់ភ្នំពេញថ្មី ដើម្បីភូមិសង្កាត់មានសុវត្ថិភាព ជូនប្រជាជន។
នៅក្នុងឃាត់ខ្លួនជនទាំង៦នាក់នោះ ជំហានដំបូងសមត្ថកិច្ចបានឃាត់បក្ខពួករបស់គេចំនួន៤នាក់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី បន្ទាប់ពីរកឃើញស្លាកលេខម៉ូតូចំនួន៥បន្ទះ និងម៉ូតូចំនួន៣គ្រឿង
ដែលគ្មានឯកសារសម្គាល់ច្បាស់លាស់ ជាដើមចម (ដើមហេតុ) ដែលនាំឲ្យឈានទៅដល់ការ
សង្ឃ័យ និងឃាត់ខ្លួនពួកគេ យកទៅសួរនាំស្រាវជ្រាវបន្ត។
ក្រោយការសាកសួររកហេតុផល សមត្ថកិច្ចបានឈានទៅតាមស្រាវជ្រាវចាប់ខ្លួនបក្ខពួករបស់គេចំនួន២នាក់បន្ថែមទៀត ដែលក្រុមជនសង្ស័យទាំង៦នាក់ខាងលើនោះ មានឈ្មោះ ១/ អីុ ពៅ
ភេទស្រី អាយុ៥៧ឆ្នាំ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ។ ២/ នៅ ច្រឹក ភេទស្រីអាយុ៤៨ឆ្នាំ។
៣/ នី ស្រីម៉ាច ភេទស្រីអាយុ២៩ឆ្នាំ ។ ៤/ អប សាមឹ ភេទប្រុសអាយុ២៨ឆ្នាំ ។ ជនទាំង៤នាក់
អ្នកខ្លះលក់នំបញ្ចុក អ្នកខ្លះធ្វើការរោងចក្រ និងមានស្រុកកំណើតនៅភូមិម្រោម ស្រុកអង្គជ័យ
ខេត្តកំពត ។ ជនទី៥ /ឈ្មោះ ហុង ប្រុស ភេទប្រុសអាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅ
ភូមិទ្រា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ៦/ឈ្មោះ វណ្ណ អឿន ភេទប្រុស អាយុ៤៩ឆ្នាំ ។
ប៉ូលិសបានសម្រេចឃុំខ្លួនពួកគេជាបណ្តោះអាសន្ននិងត្រៀមបញ្ជូនទៅតុលាការ ដើម្បីកាត់ទោស ពាក់ព័ន្ឋទៅនឹងវត្ថុតាងដែលសង្ស័យថា ពួកគេជាក្រុមជនល្មើសប្រព្រឹត្តអំពើចោរកម្មផ្សេងៗរហូតបន្សល់ទុកនូវវត្ថុតាងសង្ស័យខាងលើ ស្លាកលេខម៉ូតូរហូតដល់៥បន្ទះ និងម៉ូតូ៦គ្រឿងសម្ភារៈល្មើសមួយចំនួនធំ៕ តុង សីហា