ព័ត៌មានទាន់ហេតុការណ៍៖

តារាល្បីៗលើកពាន រង្វាន់ Apsaras Award 2016 ទាំងរំភើប និងក្តុកក្តួល

ចែករំលែក៖

ភ្នំពេញ៖ កម្មវិធីប្រកួតប្រជែងសមត្ថភាព សិល្បៈគ្រប់ទម្រង់Apsaras Award 2016 រដូលកាលទី៣របស់ទូរទស្សន៍អប្សរាបានឈានដល់វគ្គបិទបញ្ចប់ប្រកាសលើកពានកាលពីរាត្រីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦នាសាល សនិ្នសិទចតុម្មុខ។ កម្មវិធីនេះត្រូវបានចូល រួមដោយរដ្ឋមន្រី្តក្រសួងព័ត៌មានមន្ត្រីក្រសួងពាក់ព័ន្ធនិងតារាល្បីៗមកពីគ្រប់ជំនាន់ចូលរួម ។

ក្នុងឱកាសនោះសិល្បករដែលលើកពានទាំង២០រូប(ប្រុស១០រូប)ត្រូវបានធ្វើពិធីប្រកាសលទ្ធផលរៀងៗខ្លួននូវជំនាញដែលខ្លួនបានសម្តែងដែលជាប្រភេទវិញ្ញាសា ទម្រង់សិល្ប:គ្រប់ទម្រង់មានយីកេ ល្ខោន បាសាក់ អាយ៉ៃ ការសម្តែងសាច់រឿង ចម្រៀងសម័យ សៀក ព្រមទាំងវិញ្ញាសាជាច្រើនទៀតផងដែរ។ នេះជារយៈពេល មួយឆ្នាំពេញគិតតាំងពីដើមឆ្នាំ២០១៦មក ទល់ចុងឆ្នាំដែលតារាមានឈ្មោះទាំង២០ រូបត្រូវចូលខ្លួនមកប្រកួតកម្មវិធីនៅប៉ុស្តិ៍ អប្សរានេះផងដែរក្រោមការតាមដានវិនិ ច្ឆ័យពីគណ:កម្មការជាប់រហូតមកទាំងការ គោរពពេលវេលា វិន័យ និងសុជីវធម៌ជា ដើម។
សិល្បករទាំងអស់បានទទួលពានកិត្តិយសទាំងអារម្មណ៍រំភើប ក្តុកក្តួលនិងអួលដើមកខ្លះបង្ហូរទឹកភ្នែកនៅលើឆាកផ្សាយផ្ទាល់ទាំងអារម្មណ៍ត្រេកអរគ្រាការតស៊ូតាំងពីដំបូងនៃសិល្ប:បានសម្រេចគោលដៅ។

អ្នកគ្រប់គ្រងនិងផលិតកម្មវិធីលោកហ្វៃ សំអាង បានថ្លែងឲ្យដឹងថា ទម្រាំតែ តារាទាំងអស់លើកពានគឺពួកគេលត់ដំ វិញ្ញាសាអស់ជាច្រើនទម្រង់ក្នុងផ្នែកសិល្ប: ធ្វើការងារសិល្ប:ហត់នឿយណាស់ពោល គឺចង់ឲ្យពួកគេចេះសម្តែង ចេះគោរពពេល វេលាមិនមែនគ្រាន់តែស្អាតហើយស្រលាញ់ សិល្ប:សម្តែងមិនកើតលេងមិនសមនោះ ទេ។ ដូចនេះអប្សរាអឹវើតតែងតែលើកស្ទួយ សិល្ប:វប្បធម៌ខ្មែរទាំងបុរាណនិងសម័យជារៀងរហូតមក ហើយនេះជារដូវកាលទី ៣ដោយយើងនឹងនៅតែបន្តរដូវកាលក្រោយ ទៀតមិនមែនជាការបិទបញ្ចប់កម្មវិធីនេះ នោះទេ ។

លោកបន្តថា លោកសូមអរគុណដល់ថ្នាក់ដឹកនាំទូរទស្សន៍អប្សរាដែលផ្តល់ឱកាសជូនក្រុមការងាររបស់លោកបានដំណើរការកម្មវិធីបន្តពីមួយទៅមួយក៏ដូចជាតារាទាំងបីជំនាន់នៃកម្មវិធីអប្សរាអឹវើតតែងតែជួយគាំទ្ររួមសហការមកប្រកួតគ្នាទោះហត់នឿយក៏នាំគ្នាទ្រាំ នេះជាការលើកស្ទួយ សិល្ប:ទាំងអស់គ្នា។លើសពីនេះក៏អរគុណដល់ទស្សនិកជនផងដែរដែលគាំទ្រស្ថានីយ ទូរទស្សន៍អប្សរាអស់ពេលជាយូរធ្វើឲ្យនៅតែមានដំណើរការរហូតមក។

ពានរង្វាន់មនោសញ្ចេតនានិងកម្សត់ បានទៅលោកយឹម សម្បត្តិ ពានរង្វាន់ មនោសញ្ចេតនាកំប្លែងនិងឈ្លើយបានទៅ លោកនរ: កក្កដា ពានរង្វាន់មនោសញ្ចេតនា និងកាចបានទៅកញ្ញាមិច ម៉ានីកា ពាន រង្វាន់ មនោសញ្ចេតនា និងកម្សត់បានទៅ កញ្ញា អាង សូនីតា ពានរង្វាន់មនោសញ្ចេតនា និងកម្សត់ និងកាចបានទៅកញ្ញាដួង ម៉ានិច ពានរង្វាន់មនោសញ្ចេតនាកម្សត់ និងកំប្លែងបានទៅលោកប្រាក់ ប៉ាកន ពាន រង្វាន់មនោសញ្ចេតនាកម្សត់ និងកំប្លែង បានទៅលោកឌីម ឧត្តម ពានរង្វាន់មនោ សញ្ចេតនាកម្សត់ និងកំប្លែងបានទៅលោក ណារ៉ា ពានរង្វាន់មនោសញ្ចេតនាកម្សត់ និងកំប្លែងបានទៅលោកដែន សក្កដា ពានរង្វាន់មនោសញ្ចេតនាកម្សត់ និង កំប្លែងបានទៅលោកម៉ាដូណា ពានរង្វាន់ មនោសញ្ចេតនា កំប្លែង និងកាចបានទៅ លោករតន: វិសិដ្ឋ។ ពានរង្វាន់គោរពពេលវេលាល្អឥតខ្ចោះ១០រង្វាន់មានកញ្ញា អឹុង និមល លោកថម មី អ្នកនាងនិន សុធារ៉ា លោកលាង ឧត្តម កញ្ញាឌី សូនីតា លោក ណារ៉ា លោករតន: វិសិដ្ឋ លោកដែន សក្កដា លោកឌីម ឧត្តម និងកញ្ញាដួង ម៉ានិច។ ពានរង្វាន់ Super Star ដែលអាចសម្តែងបានគ្រប់ទម្រង់វិញ្ញាសារបានទៅកញ្ញាលីច័ន្ទសីហាលោក លាងឧត្តមអ្នកនាងស៊ុនណារីម៉ូនីកាលោកថមមីអ្នកនាងនិនសុធារ៉ានិងកញ្ញាឌីសូនីតា៕ វឌ្ឍនា

img_9086 img_8518 img_8554 img_8565 img_8628 img_8633 img_8655 img_8672 img_8723 img_8741 img_8782 img_8792 img_8953 img_8961 img_8978 img_8991 img_8991_1 img_9018 img_9028 img_9038 img_9056


ចែករំលែក៖