ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាដើរធ្លាក់ពីលើស្ពានអ្នកលឿងស្លាប់

ចែករំលែក៖

ខេត្តព្រៃវែង៖ បុរសម្នាក់បានស្លាប់ធ្វើ ឲ្យមានការភ្ញាក់ផ្អើលទាំងព្រលឹមអុរថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវទៅវត្ត ព្រែករាំង ក្នុងភូមិឧត្តម ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ស្ពានអ្នកលឿងត្រើយខាង កើត ។

បុរសរងគ្រោះឈ្មោះ ហ៊ួន ធឿន អាយុ ៤៧ឆ្នាំ រស់នៅភូមិឧត្តម ឃំុ ព្រែកខ្សាយ (ក) ស្រុកពាមរក៍ ខេត្តព្រៃវែង។

តាមអ្នកដឹងរឿងរ៉ាវនិយាយថា នៅពេល យប់ថៃ្ងទី៩ ខែធ្នូ ជនរងគ្រោះបានចេញពីផឹក ស៊ីនៅកន្លែងប្រគំតន្រ្តីត្រើយខាងកើតទន្លេ មេគង្គហើយបន្តផឹកសីុនៅត្រើយខាងលិច ទៀត។ ក្រោយផឹកស្រវឹងជនរងគ្រោះក៏ ត្រឡប់មកផ្ទះវិញ ដែលនៅត្រើយខាង កើតលុះដល់ព្រឹកឡើង ទើបគេទទួល ដំណឹងថា ជនរងគ្រោះបានធ្លាក់ពីលើ ស្ពានស្លាប់ ។

ក្រោយពីពិនិត្យសាកសពរួចសមត្ថកិច្ច បានសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយ សារដើរធ្លាក់ពីលើស្ពាន រួចក៏ប្រគល់សាកសពឲ្យទៅក្រុមគ្រួសារ៕ យឹម សុថាន

 

avb


ចែករំលែក៖