ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹកដឹកនាំប្រតិភូបណ្តាញអន្តរជាតិ ស្តីពីទឹកឈ្វេងយល់ប្រព័ន្ធធារាសាស្ត្រអាងទឹកត្រពាំងថ្ម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីបាន បញ្ចប់សន្និសីទអន្តរជាតិលើកទី១៣ និង កិច្ចប្រជុំគណៈកម្មាធិការនៃបណ្តាញអន្តរជាតិ ស្តីពីទឹក និងប្រព័ន្ធអេកូឡូស៊ីក្នុងស្រែ ដែលបានប្រពឹត្តទៅអស់រយៈពេល២ថ្ងៃ រួចមក នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ប្រតិភូ គណៈកម្មាធិការ នៃបណ្តាញអន្តរជាតិស្តីពី ទឹក និងប្រព័ន្ធអេកូឡូស៊ីក្នុងស្រែ (INWEPF) មកពី១០ប្រទេសរួមមានកម្ពុជា វៀតណាម ថៃ ម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ស្រីលង្កា ជប៉ុន កូរ៉េខាងត្បូង និងបង់ ក្លាដែស ព្រមទាំងអ្នកស្រាវជ្រាវ និងតំណាងអង្គការក្រៅរដ្ឋាភិបាលជាតិ-អន្តរជាតិ សរុប ចំនួន៩០រូប បានទៅបំពេញទស្សនកិច្ច និងធ្វើការសិក្សាឈ្វេងយល់នៅប្រព័ន្ធធារាសាស្ត្រអាងទឹកត្រពាំងថ្ម ស្ថិតក្នុងស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

គណៈប្រតិភូ INWEPF បានសម្តែង ការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជាបានសាងសង់ឡើង និងបានសង្កត់ធ្ងន់ថា នេះ គឺជាវិធានការជាក់ស្តែង ដើម្បីឆ្លើយតបទៅនឹងបរិបទនៃការប្រែប្រួលអាកាសធាតុ ។

គួរបញ្ជាក់ជូនថា ប្រព័ន្ធធារាសាស្ត្រ អាងត្រពាំងថ្ម កំពុងត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងធនធានទឹក និង ឧតុនិយមធ្វើការពង្រឹង និងពង្រីកសក្តានុ ពលបន្ថែមជាបន្តបន្ទាប់ ដើម្បីឱ្យប្រព័ន្ធនេះ ឈានទៅស្តុកទឹកបានប្រមាណ៣០០លាន ម៉ែត្រគូប និងស្រោចស្រពលើផ្ទៃដីស្រូវ វស្សាបានចំនួន ២៥.០០០ ហិកតា និងប្រាំង ចំនួន១០.០០០ហិកតា ៕ ហេង សូរិយា

 

nkw-3 nkw-1 nkw-2


ចែករំលែក៖