ព័ត៌មានទាន់ហេតុការណ៍៖

អន្តរក្រសួងប្រជុំបើកប្រាក់បៀវត្សគោល នយោបាយជូនយោធិនប្រភេទ២និងចូលនិវត្តន៍

ចែករំលែក៖

ភ្នំពេញ ៖ អនុគណៈកម្មការបើកប្រាក់ បៀវត្សរ៍គោលនយោបាយជូនយោធិន ប្រភេទ២ និងយោធិនចូលនិវត្តន៍អន្តរ ក្រសួង របស់កងយោធពលខេមរភូមិន្ទបានបើកកិច្ចប្រជុំមួួយ ដើម្បីត្រួតពិនិត្យជំរុញបើកប្រាក់គោលនយោបាយ និងកាត់រំសាយទ័ពទូទាំងប្រទេសសម្រាប់ឆ្នាំ២០១៦នេះ ។

កិច្ចប្រជុំរៀបចំឡើង កាលពីថ្ងៃទី៨ ខែ ធ្នូ ឆ្នាំ២០១៦ ក្រោមវត្តមានលោកនាយ ឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារ ជាតិ ព្រមទាំងសមាជិកគណៈកម្មការដែល ទើបជ្រើសតាំងថ្មីមកពីអន្តរក្រសួង ។

លោកឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងជាប្រធានអនុគណៈ កម្មការបើកប្រាក់គោលនយោបាយ យោធិន ប្រភេទ២ និងយោធិនចូលនិវត្តន៍បានឲ្យ ដឹងថា យោងតាមសេចក្តីសម្រេច និងការ ឯកភាពរបស់ក្រសួងការពារជាតិ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន ឆ្នាំ២០១៦នេះ សម្រេចជា គោលការណ៍ដាក់ឲ្យចូលនិវត្តន៍ និងកាត់ ឈ្មោះចេញពីជួរកងទ័ពចំពោះអ្នកបាត់បង់ សមត្ថភាព ពលី មរណៈ ឲ្យបាន១.២៤៥ នាក់ ក្នុងនោះមានយុទ្ធជនពលី៥៧៧នាក់ ពិការ៦៥០នាក់ មរណៈ១៨នាក់ ។
មកដល់ពេលនេះ ថវិការបស់ក្រសួង សេដ្ឋកិច្ច ទើបទទួលបានជាង៣០០នាក់ ប៉ុណ្ណោះ និង៩០០នាក់

ទៀតមិនទាន់ទទួល បាននៅឡើយ ។ ជាគោលការណ៍យើង មិន អាចពន្យារពេលបានឡើយ ព្រោះឆ្នាំក្រោយ នឹងមានដំឡើងប្រាក់បៀវត្សរ៍ បើដោះស្រាយ មិនទាន់ នឹងមានការកើនឡើងប្រាក់បៀ វត្សរ៍បន្ថែមទៀត ។ ក្នុងនោះតាមគម្រោង នឹងចុះបើកចែកប្រាក់បៀវត្សរ៍ទៀត នៅចុង ខែធ្នូ រហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ។

លោកនាយឧត្តមសេនីយ៍ មាស សាវ៉ន ក៏បានសំណូមពរដល់សមាជិកអនុគណៈកម្មការ បើកប្រាក់គោលនយោបាយជូន យោធិនប្រភេទ២ យោធិនចូលនិវត្តន៍ទាំង អស់ត្រូវ ជំរុញបើកផ្តល់ប្រាក់បៀវត្សរ៍ជូនយោធិនទាំង៩០០នាក់ឲ្យបានទាន់ពេល វេលា ព្រោះបើមានការយឺតយ៉ាវនាំឲ្យប៉ះពាល់ដល់ថវិកាជាតិកំណើននឹងកើនឡើងថែមទៀត ៕ សុខដុម

aed-2 aed aed-1


ចែករំលែក៖