ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋស្រុកឆ្លូងព្រួយបារម្ភអំពីលំនៅឋានក្រោយបាក់ច្រាំងបន្តបន្ទាប់

ចែករំលែក៖

ខេត្តក្រចេះ ៖ នៅពេលថ្មីៗកន្លងទៅនេះមានការបាក់ស្រុតច្រាំងទន្លេនៅចំណុចមុខ វត្តស្រុកឆ្លូងធ្វើឲ្យប្រជាពលរដ្ឋរស់នៅស្រុកឆ្លូងបាននិយាយតៗគ្នាថា ការបាក់ស្រុតច្រាំងទន្លេនេះកន្លងមកមិនដែលជួបប្រទះរឿងបែបនេះកើតឡើងនោះទេ ទើបតែ ប៉ុន្មានឆ្នាំមកនេះមានការបាក់ស្រុតយ៉ាង ខ្លាំងធ្វើឲ្យពួកគាត់មានការព្រួយបារម្ភពី ព្រោះការបាក់ស្រុតច្រាំងទន្លេនេះមិនមែន ជារឿងធម្មតានោះទេបាក់ស្រុតរហូតទៅ ដល់១០០ម៉ែត្រទៅ១៥០ម៉ែត្រឯណោះ ។

ពួកគាត់បាននិយាយទៀតថាកាលពីដើមមានកោះមួយដុះនៅខាងមុខ ដែល គេហៅថាកោះកន្តោ ដែលមានទទឹង ប្រហែលជា១០០ម៉ែត្រ បណ្តោយមាន ប្រវែងប្រហែល១គីឡូម៉ែត្រ ។ ឥឡូវនេះកោះនោះរលាយបាត់អស់ ។

ពួកគាត់បានបន្តទៀតថាការបាក់ស្រុតច្រាំងទន្លេនេះប្រហែលមកពីការបូមខ្សាច ព្រោះកាលពីមិនទាន់មាន កាណូត ឬ សាឡង់ចូលមក បូមខ្សាច់នោះ ពួកគាត់ មិនដែលឃើញបាក់ ឬស្រុតនោះទេ ទើប តែចាប់តាំងពីមានកាណូត ឬសាឡង់ចូលមកបូមខ្សាច់កាលណាមកស្រាបតែមានការបាក់ច្រាំងឬស្រុតជាបណ្តើរៗ ដូច្នេះ ហើយធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ ណាមួយផ្ទះសម្បែងរបស់ពួកគាត់នៅអមផ្លូវតាម មាត់ទន្លេទៀតផង ។

ប្រជាពលរដ្ឋរស់នៅស្រុកឆ្លូងសូមឲ្យអាជ្ញាធម៌ស្រុកក៏ដូចជាថ្នាក់ខេត្ត មេត្តាចុះ ពិនិត្យនិងសិក្សាស្រាវជ្រាវ ថាតើការបាក់ ច្រាំងទន្លេនេះបណ្តាលមកពីអ្វី?ឬមួយ បណ្តាលមកពីការបូមក្រួួសឬបូមខ្សាច់? ៕ ហេង នរិន្ទ្រ

kratie-1 kratie-2


ចែករំលែក៖