ភ្នំពេញ៖ ស្ត្រីម្នាក់បានមានបំណងលោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រះមុនីវង្ស បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ។ ប៉ុន្តែទោះបីយ៉ាងណា ត្រូវបានគេជួយទាន់ពេល និងបានត្រឡប់ទៅស្រុកកំណើតវិញហើយ។
ហេតុការណ៍ភ្ញាក់ផ្អើលកាលពីម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចស្ពានព្រះមុនីវង្ស ។
លោកចៅសង្កាត់ច្បារអំពៅទី២ បានទៅជួយស្រ្តីចង់លោតទឹកសម្លាប់ខ្លួនទាន់ពេល ។ មូលហេតុ មកពីខេត្តក្រចេះតាមរកប្តី ពេលឃើញប្តីមានស្រី ហើយធ្វើបាបខ្លួនក៏ឈឺចិត្តទៅលោតទឹក តែពេលនេះលោកចៅសង្កាត់បាននាំទៅទិញស្បែកឲ្យ ហូបបាយ និងជូនថវិកាមួយចំនួនហើយជនដំណើរទៅស្រុកវិញ ៕