ព័ត៌មានទាន់ហេតុការណ៍៖

រវល់តែចុចទូរស័ព្ឋភ្លេចមើលមុខ បើករថយន្តទៅបុករ៉ុម៉ក់ម៉ូតូ និងរថយន្តចតនៅចញ្ចើមផ្លូវបណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកហាយឡែនឌ័រ រវល់តែចុចទូរស័ព្ឋ បណ្ដាលឲ្យរេចង្កូតទៅបុករ៉ុម៉ក់ម៉ូតូពីក្រោយនិងធ្វើឲ្យរ៉ុម៉ក់ទៅប៉ះជាមួយនិងរថយន្តមួយគ្រឿងទៀតបណ្ដាលឲ្យរងការខូចខាតទាំង៣គ្រឿង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង ៨ និង៥០ នាទីយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ កែងនិងផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺគេឃើញបុរសម្នាក់បានបើករថយន្តបង្កម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2V-2086 ធ្វើដំណើមកពីស្ពានអាកាសក្បាលថ្នល់ទិសដៅពីកើតទៅលិច ក្នុងល្បឿនល្មម ខណះមកដល់ចំណុចកើតហេតុ ដោយសារតែភាគីខាងរថយន្តបង្ករវល់តែចុចទូរស័ព្ឋ ទើបបណ្ដាលឲ្យរេចង្កូតជ្រុលទៅបុករ៉ុម៉ក់ម៉ូតូពីក្រោយនិងធ្វើឲ្យរ៉ុម៉ក់ទៅប៉ះគៀបជាមួយនិងរថយន្តមួយគ្រឿងទៀតម៉ាកាមរីបាឡែន ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2AJ-2597 ដែលចតនៅលើចញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាតទាំងរថយន្តបង្ក រ៉ុម៉ក់ម៉ូតូ និងរថយន្តរងគ្រោះ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ។

ក្រោយពេលកើតហេតុ ដោយសារតែមានការសម្របសម្រួលពីកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌ ទើបធ្វើឲ្យភាគីខាងរថយន្តបង្កព្រមទទួលកំហុស និងព្រមសងការខូចខាតទៅលើរ៉ុម៉ក់ម៉ូតូចំនួន៥០$ ហើយសងការខូចខាតទៅលើរថយន្តកាមរីបាឡែនចំនួន៣០$ ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕ ភារ៉ា ដង្កោ

img_2197 img_2201 img_2203 img_2206 img_2208


ចែករំលែក៖