ព័ត៌មានទាន់ហេតុការណ៍៖

បុរសសន្តិសុខម្នាក់ដេកស្លាប់នៅមុខធនារគារមេយប៊ែងសង្ស័យខ្យល់គរ

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យចំណាស់ ជាសន្តិសុខម្នាក់ បានដេកស្លាប់នៅមុខធនាគារ ដែលខ្លួនយាមរាល់យប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចមុខធនាគារមេយប៊ែង (ខេមបូឌា)តាមបណ្តោយផ្លូវសីហនុ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះសុខ ទូច ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបសន្តិសុខ ស្នាក់កន្លែងកើតហេតុ មានស្រុកកំណើតនៅ ភូមិជីលា ឃុំជីលាស្រុកបាធាយ ខេត្តកំពង់ចាម។

តាមសន្តិសុខដូចគ្នាបានអោយដឹងថា គាត់ និងជនរងគ្រោះជារៀងរាល់ថ្ងៃតែងតែយាមនៅចំណុចមុខកន្លែងកើតហេតុតែ២នាក់ ហើយជនរងគ្រោះតែងតែសម្រាក់លើប៉ៅអី លុះដល់វេលាកើតហេតុ រួបគាត់ក៏បានដេកលក់មួយភាំង មួយសន្ទុះក្រោយមកស្រាប់តែមានយុវជនម្នាក់បានមកស្រែកហៅជនរងគ្រោះពេលនោះរួបគាត់ក៏ភ្ញាក់ដឹងខ្លួនហើយបានទៅអន្ទ្រួនដងខ្លួនជនរងគ្រោះ ទើបដឹងថា ស្លាប់បាត់ទៅហើយ ទើបបង្កការភ្ញាក់ផ្អើលរាយការណ៍សមត្ថកិច្ចចុះពិនិត្យជាក់ស្តែង និងទំនាក់ទំនងរកក្រុមគ្រួសារ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យ្យឃើញថា ជនរងគ្រោះពិតស្លាប់ដោយសារខ្យល់គរ ទើបប្រគល់សពទៅអោយក្រុមគ្រួសារមកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ ភារ៉ា ដង្កោ

img_2293 img_2298 img_2305 img_2306 img_2307


ចែករំលែក៖