ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌដូនពេញបានដឹកនាំកម្លាំងជំនាញចុះត្រួតពិនិត្យកន្លែងផ្ទុកសំរាមជេះក្លិនស្អុយឆ្អេះឆ្អាបមុខស្ថានទូតបារាំង

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីឆ្លើយតបពីប្រជាពលរដ្ឋ ដែលរស់នៅជិតខាង ក៏ដូចជាអ្នកធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៧៦ កែង៧៥ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលប៉ះពាល់ពីបញ្ហាដេប៉ូសំរាមដែលមានជេះខ្លឹនស្អុយឆ្អេះឆ្អាបនោះ លុះនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានដឹកនាំកម្លាំងជំនាញបានចុះត្រួតពិនិត្យជាក់នៅកន្លែងផ្ទុកសំរាមដែលស្ថិតនៅខាងមុខស្ថានទូតបារាំងនោះ ដើម្បីពិភាក្សាជាមួយតំណាងក្រុមហ៊ុនស៊ិនទ្រី ដែលទទួកបន្ទុកនៅដេប៉ូសំរាមនោះដើម្បីរៀបចំកែលំអរកន្លែងនោះឡើងវិញ។

ក្នុងពេលចុះពិនិត្យជាក់ស្តែងនាព្រឹកនោះដែរ លោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានមានប្រសាសន៍ថាកន្លែងផ្ទុកសំរាមនៅខាងមុខស្ថានទូតបារាំងនេះគឺជាកន្លែងដែលក្រុមហ៊ុនស៊ិនទ្រីបានដាក់ជាយូឆ្នាំមកហើយដូច្នេះហើយដើម្បីឆ្លើយតបនិងការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋជិតខាងក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ទីនេះដែលជេះខ្លិនស្អុយនោះលោកក៏បានមកពិភាក្សាជាមួយខាងតំណាងក្រុមហ៊ុនស៊ិនទ្រីដើម្បីត្រៀមរៀបចំកែលំងរឡើងវិញនោះគឺលោកបានចាត់ឲ្យលោក នី សាមិត ប្រធានការិយាល័យសាធារណការខណ្ឌ សហការជាមួយលោក កីម រ៉ាធី តំណាងក្រុមហ៊ុនស៊ិនទ្រីប្រចាំខណ្ឌដូនពេញ រៀបចំ ចាក់បេតុង និងដាក់ប្រព័ន្ធលូបង្ហូទឹកដើម្បីងាយស្រួលប្រមូលសំរាមចេញ និងលាងសំអាត កុំមានជេះក្លិនស្អុយ កប់ភក់ជ្រាំ នៅទីនោះទៀត។

លោកអភិបាលខណ្ឌដូនពេញបានមានប្រសាសន៍ថា ដោយសារតែមូលដ្ឋានខណ្ឌដូនពេញ ពុំមានកន្លែងសម្រាប់ស្តុកទុកដាក់ដេប៉ូសំរាម ដែលជាកន្លែងនៅដាច់ពីការរស់នៅរបស់ប្រជាពលរដ្ឋនោះ ដូច្នេះមានតែការសុំការអធ្យាស្រ័យពីបង្អូនប្អូនប្រជាពលរដ្ឋតែប៉ុណ្ណោះ ម្យ៉ាងវិញទៀត លោកអភិបាលខណ្ឌ ក៏បានទទួចសុំឲ្យបងប្អូនប្រជាពលរដ្ឋចូរួមទុកដាក់វេចខ្ចប់សំរាមឲ្យមានសណ្តាប់ធ្នាប់ ដើម្បីងាយស្រួលដល់កម្លាំងក្រុមហ៊ុនសិនទ្រី ចុះទៅប្រមូលយកមកស្តុកទុកនៅទីនេះហើយដឹកយកទៅចាក់ចោលបន្តទៀត។

លោកកីម រ៉ាធី តំណាងក្រុមហ៊ុនស៊ិនទ្រីប្រចាំខណ្ឌដូនពេញ បានឲ្យដឹងផងដែរ ដេប៉ូសំរាមដែលកម្មករប្រមូលតាមរទេះយកមកកម្កល់នៅទីនេះ គឺក្នុងមួយយប់ៗមានចំនួនប្រហែល១០តោនឯណ្ណោះ ដើម្បីឡានមកដឹកចេញយកទៅចាក់ចោល៕ ស តារា

img_2354 img_2346 img_2347 img_2348 img_2349


ចែករំលែក៖