ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំ៣គ្រឿងបុកគ្នាបង្កការស្ទះចរាចរណ៍លើផ្លូវជាតិលេខ៤ផ្លូវបំបែកស្រែអំបិល

ចែករំលែក៖

ខេត្តព្រះសីហនុ៖ តាមសមត្ថកិច្ចបានឲដឹងថា នៅព្រឹកព្រលឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ៥និង៣០នាទី នៅចន្លោះគីឡូម៉ែត្រលេខ ១៤៣-១៤៤ ស្ថិតនៅភូមិអូជ្រៅ ឃុំបឹងព្រាវ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។ រវាងរថយន្តទ្រុងធុនធំ បុកជាមួយរថយន្តដឹកប្រេង តេលា និងរថយន្តកុងតីន័រ ។

សមត្ថកិច្ចបានឲ្យដឹងបន្តថា រថយន្តដឹកប្រេង តេលា ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ3B 1284 បើកបរដោយឈ្មោះ យី សុខ ភេទប្រុស អាយ៥៥ឆ្នាំ មានទីលំនៅឃុំ២ សង្កាត់វាល វង់ ខេត្តកំពង់ចាម ធ្វើដំណើរពីជើងទៅត្បូង ។ រថយន្តកុងតីន័រ ម៉ាកហ៊ីណូ ពណ៍ស ស្លាកលេខភ្នំពេញ 3D0195 បើកបរ ដោយឈ្មោះ សុំ លីណា ភេទប្រុស អាយុ ៣៧ឆ្នាំ ភូមិទួលស្វាយ សង្កាត់បឹងធំ ខណ្ឌពោសែនជ័យ ភ្នំពេញ ធ្វើដំណើរពីជើងទៅត្បូង  និងរថយន្តទ្រុងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៍ស ស្លាកលេខ ភ្នំពេញ 3C8352 បើកបរដោយឈ្មោះ ង៉ែត សារឿន ប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទិសដៅពីត្បូងទៅជើង ។

សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុបង្កឲ្យមានគ្រោះថ្នាក់ចរា ចរណ៍ខាងលើដោយសាររថយន្តទ្រុង ម៉ាកហ៊ីយ៉ានដាយ ឡើងចំណោតមិនរួច បានរអិលថយក្រោយ ហើយរថយន្តកុងតីន័រ បានបើកវ៉ា ទៅបុកជាមួយរថយន្តដឹកប្រេងសាំងតេលាបង្កឲមានការកកស្ទះចរាចរណ៍នៅលើផ្លូវជាតិលេខ៤ សមត្ថកិច្ចកំពុងជួយអន្តរាគមន៍ ដើម្បីជួយសម្រួលចរាចរណ៍ ។

សូមបញ្ជាក់ថា នៅវេលាម៉ោង ៩និង៣០នាទីព្រឹកនេះ ចរាចរណ៍បានបើកឲ្យដំណើរការវិញហើយ ៕ឆ្លាម សមុទ្រ

asse4 asse4-1


ចែករំលែក៖