ព័ត៌មានទាន់ហេតុការណ៍៖

Pep Guardiola ថា Man City អាចនឹងបណ្តេញគាត់ចេញ តែគាត់ត្រូវការពេលវេលា

ចែករំលែក៖

លោកPep Guardiolaគ្រូបង្វឹករបស់ក្លិបManchester Cityបានថ្លែងថាក្លិបនៅអង់គ្លេសមួយនេះ អាចបណ្តេញគាត់ចេញពីតំណែងដោយសារតែលទ្ធផលរបស់កូនក្រុមមិនល្អ។

Manchester Cityបានប្រកួតចាញ់២ប្រកួតជាប់គ្នាហើយលើកចុងក្រោយបានចាញ់ក្រុម Leicester City ដោយលទ្ធផល4-2ដែលធ្វើឲ្យក្រុមរបស់លោកPep Guardiolaតាមពីក្រោយក្រុមកំពូល តារាងតោខៀវChelseaរហូតដល់ទៅ៧ពិន្ទុ។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញGuardiola បាននិយាយមុនពេលប្រកួតជាមួយនឹងក្រុមWatford ថា “អ្វីៗក្នុងពិភពបាល់ទាត់មិនស្ថិតស្ថេរបានយូរទេ។ ប្រសិនបើអ្នកចាញ់ អ្នកត្រូវការជ័យជម្នះវិញ ភ្លាមៗ។ ជាការពិតណាស់ក្លិបត្រូវរៀបចំពេលវេលា ដល់អ្នកដឹកនាំ ប៉ុន្តែ គ្រូបង្វឹក ឬក៏អ្នកចាត់ការទូទៅ ត្រូវតែរកជម្នះជូនក្លិប បើមិនដូច្នោះទេ នឹងមានរឿងអាក្រក់កើតឡើងហើយ។”

លោកGuardiolaបានថ្លែងបន្ថែមទៀតថា “ខ្ញុំមិនដែលធ្លាប់បានក្លិបបណ្តេញចេញពីតំណែង ទីក្នុងអាជីពរបស់ខ្ញុំ ហើយវាក៏ជាលើកដំបូងដែរ សម្រាប់ខ្ញុំដែលមិនបានឈ្នះអស់រយះពេលយូរបែប នេះ។ រដូវកាលក្រោយ ប្រហែលជាក្រុមនឹងលេងល្អជាងនេះ ឬ២ឆ្នាំទៀតពួកគេអាចនឹងលេងបានល្អ ប៉ុន្តែពេលខ្ញុំមកកាន់ទីនេះខ្ញុំត្រូវការឈ្នះភ្លាមៗ។

គ្រូបង្វឹកវ័យ៤៥ឆ្នាំGuardiolaក៏បាននបញ្ជាក់ថាគាត់ត្រូវការពេលវេលាមួយដ៏សមគួដើម្បី ករសាងឲ្យក្រុម Manchester Cityទទួលបានជោគជ័យ ដោយគាត់បានលើកយកSir Alex Fergusonអតីត គ្រូបង្វឹកបិសាចក្រហមជាឧទាហរណ៏។

គាត់បានថ្លែងថា “លោកFergusonក្លាយទៅជាគ្រូបង្វឹកនៅក្នុងឆ្នាំ១៩៨៦ហើយត្រូវការរយះពេល ១១ឆ្នាំទើបឈ្នះជើងឯក។ ចំណែកក្រុមហង្សក្រហមLiverpoolត្រូវការ២៥ឆ្នាំទើបឈ្នះពានរង្វាន់លើកដំបូង” ៕

as-2 as as-1

 


ចែករំលែក៖