ខ្សែបម្រើប្រេស៊ីល OscarនឹងចាកចេញពីតោខៀវChelseaទៅកាន់ប្រទេសចិនក្នុងតម្លៃ៥២លានផោនក្នុងខែក្រោយ។
កីឡាករវ័យ២៥ឆ្នាំនេះនឹងក្លាយទៅជាកីឡាករមានតម្លៃខ្លួនខ្ពស់ បំផុត របស់បណ្តាលក្លិបក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសចិន។ ហើយរូបគេនឹង ទៅចូលរួមក្រុម Shanghai SIPGដែលដឹកនាំលោក Andre Villas-Boas អតីត អ្នកចាត់ការទូទៅរបស់ក្លិបតោខៀវChelseaផងដែរ។
Oscarពុំសូវជាប់ជម្រើសដំបូងឡើយនៅក្នុងក្រុមតោខៀវដែលដឹកនាំ ដោយលោកគ្រូបង្វឹកអ៊ីតាលី Antonio Conte ដោយលេងបានតែ១១ប្រកួត ប៉ុណ្ណោះសម្រាប់រដូវកាលថ្មី ហើយពុំទាន់បានលេងនៅក្នុងក្របខ័ណ្ឌអង់គ្លេស Premier Leagueនៅឡើយទេបើគិតចាប់តាំងពីពាក់កណ្តាលខែកញ្ញាមក។
បច្ចុប្បនកីឡាករដែលមានតំលៃខ្លួនថ្លៃជាងគេនៅប្រទេសចិនគឺកីឡាករ Hulkដែលបានផ្លាស់ពី Zenit St Petersburg ក្នុងតម្លៃ៤៧លានផោន។ កីឡាករOscarក៏នឹងក្លាយទៅជាតារាងបាល់ទាត់ល្បីមួយរូបក្នុងចំណោម តារាងបាល់ជាច្រើនទៀតដូចជាDidier Drogba, Ramires, Nicolas Anelka Graziano Pelle, Ezequiel Lavezzi ,Jackson MartinezនិងDemba Baដែលបានលេងនៅប្រទេសចិន ៕