ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានភាស៊ីផ្សារក្នុងស្រុកស្អាងបន្តយកពីអ្នកលក់ដូរតាមកញ្ចែ្រងប្រឆាំងសារាចរណ៍របស់រាជរដ្ឋាភិបាល

ចែករំលែក៖

ខេត្តកណ្តាលៈបើទោះជាអភិបាលរងស្រុកស្អាងណែនាំមិនអោយម្ចាស់អាជីកម្មភាស៊ីដោយអនុវត្តន៍សារាចររបស់រាជរដ្ឋាភិបាលហាមមិនអោយយកភាសុីលក់ដូរតាមកញ្ចែ្រងយា៉ងណាក៏ដោយក៏ប្រធានភាសុីផ្សារក្នុងស្រុកស្អាងដែលគេស្គាល់ឈ្មោះប៉ោ សេង បានបញ្ជាអោយកូនចៅដើរម្រមូលលុយពីអ្នកលក់ដូរតាមកញ្ចែ្រងដដែល។

ជាក់ស្តែងកាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ គេសង្កេតឃើញឈ្មោះជី ដែលគេអះអាងថា តំណាងលោកប៉ោ សេង ដែលមានភាគហ៊ុនជាមួយលោកជាគឹម តុងដែលមានសិទ្ធិវិនិយោគភាសុីផ្សារនៅក្នុងស្រុកស្អាងរហូតដល់ទៅ៣៧ឆ្នាំឯនោះបានអោយឈ្មោះជីយកលុយពីអ្នកលក់ដូរតាមកញ្ចែ្រងនៅខាងជើងស្ពានព្រែកឃ្លោកដែលពួកគាត់លក់នៅឆ្ងាយពីផ្សារព្រែកឃ្លោគទៅហើយនោះក៏នៅតែបង់លុយអោយតំណាងលោកប៉ោ សេង ទើបសុខខ្លួនលក់បានដោយគ្មានការដេញរំខានពីក្រុមយកភាសុីទាំងនោះ។

លោកជឺ គឹមហៃ អភិបាលរងស្រុកស្អាងបានអោយអ្នកយកព័ត៌មាននគរវត្តដឹងថា កន្លងមកលោកបានទូរសព័្ទប្រាប់ម្ចាស់អាជីកម្មភាសុីផ្សារទាំងអស់មិនអោយយកប្រាក់ពីអ្នកលក់ដូរតាមកញ្ចែ្រងតាមផ្សារនោះទេបន្ទាប់ពីទទួលសារាចររបស់រាជរដ្ឋាភិបាលរួចមក។ អភិបាលរងស្រុកស្អាងបានបញ្ចាក់ថាលោកនឹងចុះតាមផ្សារសង្កេតមើលសិននិងធ្វើលិខិតអញ្ជើញជាផ្លូវការម្ចាស់អាជីកម្មភាសុីផ្សារទាំងអស់មកចូលរួមប្រជុំនៅរសៀលថ្ងៃទី១៥ ខែធ្នូ ដើម្បីផ្សព្វផ្សាយសារាចររបស់រាជរដ្ឋាភិបាលជូនពួកគាត់បានជ្រាបដើម្បីបញ្ឈប់ការយកភាសុីពីអ្នកលក់ដូរតាមកញ្ចែ្រងចាប់ពីប្រជុំផ្សព្វផ្សាយនេះទៅ។

ប្រភពដែលសុំមិនបញ្ចេញឈ្មោះបានអះអាងថា លោកប៉ោ សេង មានខ្នងបង្អែកជាមួយលោកជា គឹម តង អនុប្រធាននាយកដ្ឋានចំណូលទ្រព្យសម្បត្ដិសាធារណៈ របស់រដ្ឋ ទើបគាត់អាចវិនិយោគ ភាស៊ីផ្សារនៅក្នុងស្រុកស្អាងបានរហូត៣៧ឆ្នាំ ដោយមិនគិតនៅស្រុកផ្សេងក្នុងខេត្តកណ្តាល និងនៅខេត្តមណ្ឌលគីរី ក៏លោកជា គឹមតុង មានភាគហ៊ុនជាមួយលោកប៉ោ សេង ជាច្រើនកន្លែងដែលជាហេតុធ្វើអោយបាត់ចំណូលចូលរដ្ឋ ក៏ព្រោះតែការឃុបឃឹតគ្នាប្រព្រឹត្តអំពើពុករលួយក្នុងការវិនិយោគផ្សារខាងលើនេះ។

ទាក់ទិននិងករណីប៉ោ សេង បញ្ជាអោយកូនចៅដើរម្រមូលលុយពីអ្នកលក់ដូរតាមកញ្ចែ្រងខាងលើលោកម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលបានបញ្ជាក់តាមប្រពន្ធ័សារអេឡិចត្រូនិច(Whatsapp)ថាលោកនឹងចុះត្រួតពិនិត្យករណីនេះមិនអោយកើតមានជាដាច់ខាត៕ ស្អាងជ័យ

as rr


ចែករំលែក៖