ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការទំនាស់ចុះវាស់វែងកំណត់ព្រំដីទំនាស់ក្នុងតំបន់អភិវឌ្ឍន៍ខណ្ឌឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ ជាថ្មីម្តងទៀត អាជ្ញាធរខណ្ឌឫស្សីកែវ បានបង្កើតគណៈកម្មការចម្រុះមួយក្រុមដែលដឹកនាំដោយអភិបាលខណ្ឌឫស្សីកែវ លោកជា ពិសី អភិបាលរង៣រូបទៀត មន្ត្រីភូមិបាល និងមន្ត្រីក្រោមឱវាទជាច្រើនរូប បានចុះវាស់វែងកំណត់ព្រំដីទំនាស់ ក្នុងតំបន់អភិវឌ្ឍន៍ខណ្ឌឫស្សីកែវ ដើម្បីបែងចែកឲ្យបងប្អូនប្រជាពលរដ្ឋ ។

ការចុះអនុវត្តន៍របស់អាជ្ញាធរ និងគណៈកម្មការចម្រុះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ យោងតាមលិខិតលេខ០៤៦ លបក ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ របស់រដ្ឋបាលខណ្ឌឫស្សីកែវ ។

ទីតាំងដែលអាជ្ញាធរចុះវាស់វែង និងកំណត់ព្រំដី ដើម្បីបែងចែកជូនដល់ម្ចាស់ចំនួន៥ទីតាំង ១ ឈ្មោះ លឹម អាន ២ ឈ្មោះ លឹម វណ្ណា ៣ ឈ្មោះ ហ៊ីង សុខ ៤ ឈ្មោះ ស៊ុយ សែ និងអស់លោក លោកស្រី ដែលមានក្បាលដីពាក់ព័ន្ធនឹងដីទំនាស់ នៅតំបន់អភិវឌ្ឍន៍ឫស្សីកែវ រាជធានីភ្នំពេញ ។

គណៈកម្មការចម្រុះរបស់ខណ្ឌឫស្សីកែវ នឹងចុះវាស់វែង កំណត់ព្រំដីទំនាស់ខាងលើដើម្បីជាមូលដ្ឋានសម្រាប់ដោះស្រាយបញ្ចប់បញ្ហាទំនាស់ទាំងនេះ កុំឲ្យនៅអូសបន្លាយតទៅមុខទៀត ។

នៅទីតាំងដែលគណៈកម្មការចម្រុះចុះវាស់វែងកំណត់ព្រំដី គេបានឃើញម្ចាស់ បានចុះមកចង្អុលព្រំ ហើយក្នុងនោះ ក៏មានប្រជាពលរដ្ឋខ្លះ មិនមានឈ្មោះ ហើយខ្លះទៀត មានឈ្មោះ តែរកដីមិនឃើញ ។

គួរបញ្ជាក់ថា អាជ្ញាធរខណ្ឌ ក៏ដូចជាមន្ត្រីជំនាញ បានខិតខំដោះស្រាយ និងសម្របសម្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ ហើយក៏បានបែងចែកប្រគល់ដីទាំងនោះឲ្យពួកគាត់បានមួយចំនួនផងដែរ ៕ អរុណរះ

sd-3 sd-4 sd sd-1 sd-2


ចែករំលែក៖