មន្ត្រីវេណេហ្ស៊ុយអេឡាបានសម្រេច បិទច្រកព្រំដែនជាបណ្តោះអាសន្នជាប់ ប្រទេសកូឡុំប៊ី ដើម្បីប្រឆាំងនឹងក្រុមជួញ ដូរឆ្លងព្រំដែនក្នុងនោះមានក្រុមម៉ាហ្វុីយ៉ាជាដើម។
សកម្មភាពខាងលើគឺជាយុទ្ធសាស្ត្រថ្មីបំផុតរបស់រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា ដើម្បីទប់ស្កាត់ការជួញដូរឆ្លងព្រំដែនជាប់ប្រទេសកូឡុំប៊ី។
ប្រធានាធិបតី Nicolas Maduro បាន ឲ្យដឹងថា ក្រុម Mafia បានធ្វើសកម្មភាព នៅតាមព្រំដែនធ្វើឲ្យសេដ្ឋកិច្ចជាតិខាតបង់ ជាច្រើន។ លោកបន្តទៀតថា «វិធីសាស្ត្រខាងលើគឺជាការចាំបាច់មិនអាចខ្វះបាន ដើម្បីទប់ស្កាត់សកម្មភាពខុសច្បាប់ ហើយ ក្រុមម៉ាហ្វីយ៉ា និងត្រូវដួលរលំនៅពេលដែល មិនអាចបន្តសកម្មភាពតាមព្រំដែននោះ»។
កាលពីថ្ងៃទី១២កន្លងមក លោក ម៉ាឌូរ៉ូ បានបញ្ជាក់ថា ក្រដាសប្រាក់មានតម្លៃថ្លៃ បំផុតនៅក្នុងប្រទេសនេះគឺក្រដាសប្រាក់ ១០០ Bolivar នឹងត្រូវផ្អាកចរាចរនៅលើ ទីផ្សារជាបណ្តោះអាសន្ន។ នៅពេលនេះ ពលរដ្ឋមានពេល៧២ម៉ោងដើម្បីដូរលុយក្រដាស១០០ចេញឲ្យអស់មុនពេលវាអស់តម្លៃនោះ។
កាលពីខែសីហាឆ្នាំ២០១៥ វេណេហ៊្សុយ អេឡាធ្លាប់បិទច្រកព្រំដែនម្តងរួចមកហើយ ជាប់
ប្រទេសកូឡុំប៊ី ហើយបានបើកទ្វារមក វិញនៅឆ្នាំ២០១៦ តាមច្រកផ្លូវមួយចំនួន ប៉ុណ្ណោះ។ មានទំនិញជាច្រើនដែលត្រូវក្រុម ជួញដូរបញ្ជូនទៅកាន់ប្រទេសកូឡុំប៊ីដូចជា ប្រេងសាំងជាដើម ផ្តល់ប្រាក់ចំណូលយ៉ាងច្រើនដល់ក្រុមជួញដូរខុសច្បាប់៕ ម៉ែវ សាធី