ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមក្មេងពាលស្ទាក់ចាំវៃសិស្សសាលា សុវណ្ណភូមិ តាមផ្លូវផ្អើលសមត្ថកិច្ចដេញចាប់តែមិនបាន

ចែករំលែក៖

ភ្នំពេញ ៖ សិស្សសាលាសុវណ្ណភូមិ៣នាក់ ទទួលរងការគម្រាម ស្ទាក់ចាំវ៉ៃតាមផ្លូវ បណ្តាលឲ្យដួលម៉ូតូកប់ភក់ដីខ្សាច់ ប្រឡាក់ខោអាវ ដោយសារមានក្រុមក្មេងស្ទាវមួយក្រុមគ្នា៣នាក់ ស្ទាក់ចាំវ៉ៃ កាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវជាតិលេខ៤ មុខសាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ផ្អើលសមត្ថកិច្ចដេញតាមចាប់ តែមិនបានបន្ទាប់ពីក្រុមក្មេងស្ទាវបើកមូ៉តូរត់គេចទៅបាត់ ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ ឃើញក្មេងសិស្សសាលាសុវណ្ណភូមិគ្នា៣នាក់ ១ ឈ្មោះ គុណ សុខហ៊ួរ ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស ទី២ ឈ្មោះ គុណ សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស ទី៣ ឈ្មោះ
ភា រី ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស ។ ទាំង៣នាក់មសនទីលំនៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកក្រុមជនបង្ក មានគ្នា៣នាក់ អាយុលើសពី១៦ឆ្នាំ មិនស្គាល់ឈ្មោះ បានគេចខ្លួនបាត់ ។

 

មុនពេលកើតហេតុ ក្មេងរងគ្រោះ ជិះមូ៉តូមួយគ្រឿងម៉ាក ស្មាស់វី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1DO-8749 ចេញពីសាលារៀនសុវណ្ណភូមិ ក្បែរកន្លែងកើតហេតុគោលបំណងត្រឡប់ទៅផ្ទះ ស្រាប់តែដល់មុខជ្រុងខាងលិចសាលាសង្កាត់ចោមចៅ ស្រាប់តែមានក្មេងស្ទាវមួយក្រុមគ្នា៣នាក់ ជិះមូ៉តូសេ១២៥ មួយគ្រឿង ស្ទះចុះទៅស្ទាក់មុខ ក្រុមក្មេងសិស្សសាលាវ៉ៃទាញផ្តួលមូ៉តូ បណ្តាលឲ្យដួលកប់ភក់ ដីខ្សាច់ រងរបួសស្រាល តែប្រឡាក់ខោអាវអស់ ។

ហេតុការណ៍ខាងលើភ្លាមៗ ផ្អើលពលរដ្ឋ សមត្ថកិច្ចបូ៉លីសបុ៉ស្តិ៍ក្បែរនោះរត់ដេញចាប់តែមិនទាន់ បន្ទាប់ពីក្រុមក្មេងស្ទាវ ឡើងជិះមូ៉តូរត់គេចទៅបាត់ ។

ក្រោយកើតហេតុ ក្មេងរងគ្រោះ ត្រូវបានលោកគ្រូ នាំទៅចូលសាលាងូតទឹកសម្អាតកាយ រួច ហើយត្រូវបានអាណាព្យាបាល មិនសុខចិត្ត ទើបនាំក្មេងរងគ្រោះមកដាក់ពាក្យបណ្តឹងនៅបុ៉ស្តិ៍បូ៉លីស។
ក្រោយពីទទួលពាក្យបណ្តឹងពីក្មេងរងគ្រោះរួចសមត្ថកិច្ចបានកោះហៅភាគីម្ខាងទៀតរួមទាំងអនាព្យាបាលមកធ្វើការសម្របសម្រួលគ្នាដោយមានការសម្របសម្រួលពីនគរបាលអនាព្យាបាលទាំងសងខាងបានព្រមព្រាងគ្នាដោយធ្វើកិច្ចសន្យានិងអំរំកូនកុំអោយប្រព្រឹត្តអំពើនេះទៀត ៕សុខាសែនជ័យ

image1 image2


ចែករំលែក៖