ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះរបស់អង្គការវាយអេដសន៍ ចុះបង្ក្រាបចាប់អ្នកលក់សាច់ សត្វព្រៃរស់និងងាប់៣កន្លែង ឃាត់មនុស្សបានម្នាក់

ចែករំលែក៖

ស្ទឹងត្រែង៖‌  អ្នកលក់សាច់សត្វព្រៃ មានសាច់សត្វស្រស់ សាច់សត្វក្រៀម និងសត្វនៅរស់ជាច្រើនប្រភេទ ត្រូវបានក្រុមអន្តរាគម៍អង្គការសម្ព័ន្ធមិត្ត សត្វព្រៃចល័ត ថ្នាក់ជាតិ សហការណ៍ជាមួយកំលាំងអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្ក្រាបបានសាច់សត្វរស់និងងាប់ រឹបអូសបានជាច្រើន គីឡូក្រាម រួមព្រមទាំងចាប់ឃាត់ខ្លួនអ្នកលក់សាច់សត្វព្រៃបានម្នាក់ ខណៈដែលក្រុមឈ្មួញទាំងនោះបានដាក់តាំងលក់នៅក្នុងផ្សារ ក្រុងស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូឆ្នាំ២០១៦ ស្ថិតនៅក្នុងផ្សារក្រុងស្ទឹងត្រែង ។

មន្ត្រីជំនាញរបស់អង្គការសត្វព្រៃចល័តវាយអេដសន៍ បានអោយដឹងថា សត្វព្រៃដែលកំលាំងចម្រុះរបស់លោកបានរឹបអូសរួមមានដូចជា អណ្តើកសោមឈ្មោលរស់ ៤ក្បាល ៣.៥០គីឡូក្រាម សត្វ ត្រគួតរស់ ៣ក្បាល មានទំងន់ ៣.៥គីឡូក្រាម សាច់ជ្រូកព្រៃស្រស់ ១៧គីឡូក្រាម សាច់ឈ្លូសស្រស់ ៧គីឡូក្រាម សាច់ប្រើសស្រស់ ១២.៥គីឡូក្រាម រញីភ្លើង ចំនួន ៣ក្បាល សាច់ប្រម៉ាស្រស់ ២គីឡូក្រាម សត្វអន្សោងរស់ ១ក្បាល មានទម្ងន់ ៦.៥គីឡូក្រាម សរុបទាំងអស់មានទម្ងន់៦០គីឡូក្រាម២ខាំ។

មន្ត្រីជំនាញរបស់អង្គការវាយអេដសន៍ បានបញ្ជាក់ថា អ្នកលក់សាច់ព្រៃដែលបានចាប់ឃាត់ខ្លួននោះមាន ឈ្មោះ គុជ សុខាកញ្ញា ភេទស្រី អាយុ២៧ឆ្នាំ មានមុខរបរលក់សាច់សត្វព្រៃ មានទីលំនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងជា។

បច្ចុប្បន្ន សាច់សត្វព្រៃដែលងាប់ត្រូវបានជីករណ្តៅកប់នៅក្នុខណ្ឌរដ្ឋបាលព្រៃឈើខេត្តរួចរាល់ហើយ រីឯសត្វព្រៃនៅរស់ត្រូវបានក្រុមអង្គការសម្ព័ន្ធមិត្តវាយអេដសន៍ យកទៅប្រ លែងនៅឯព្រៃធម្មជាតិ។ចំណែកឯស្ត្រីម្នាក់ដែលដាក់លក់សត្វសាច់ព្រៃក្នុងផ្សារក្រុងស្ទឹងត្រែងខាងអង្គការសម្ព័ន្ធមិត្តកម្លាំងចម្រុះចាប់ឃាត់ខ្លួនបាននោះ ត្រូវបានធ្វើការដោះលែងអោយឪ្យត្រឡប់ទៅផ្ទះវិញហើយ ដោយគ្រាន់តែបង់ប្រាក់ថ្លៃផាកពិន័យចំនួន៩៦ម៉ីនរៀល ទៅតាម ច្បាប់ស្តីពីររដ្ឋបាលព្រៃឈើតែប៉ុណ្ណោះ ។

សូមបញ្ជាក់ផងដែលថា នៅរាល់ការទំនាក់ទំនងសួរនាំទៅលោក ហ៊ុន សំអឿន នាយរងសង្កាត់អូរពងមាន់និងលោក សុខ សីុដា មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ពេលទូរស័ព្ទទៅសួរនាំបញ្ជាក់នៃការចាប់អ្នកលក់សាច់សត្វព្រៃ ធ្វើការចុះផ្សាយព័ត៌មានឪ្យបានច្បាស់លាស់ ពួកគាត់បែរជាមួយរុញដាក់មួយទៅវិញទីមក ដល់ពេលបានរយៈពេលប្រហែលជា២ទី៣ម៉ោងក្រោយនៅវេលាម៉ោង២រសៀលនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំដដែល បានទូរស័ព្ទទៅលោក សុខ សីុដា ម្តងទៀត តេចូលហើយអត់ទទួល អីចឹងហើយសូមឪ្យលោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងជួយមើល និង ណែនាំទៅលើកូនចៅទាំងពីរនាក់ ដែលមានឈ្មោះដូចខាងលើនោះផង ៕ មាស សុផាត

asdd-3 asdd asdd-1 asdd-2


ចែករំលែក៖