ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្ដបត់ឆ្លងផ្លូវមិនប្រយ័ត្នបុកម៉ូតូស្កូពេញទំហឹងរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិបរទេសប្ដី ប្រពន្ឋពីនាក់ បានបើករថយន្ដម៉ាកTOYOTA MATRIX មួយគ្រឿង ដោយបើកបត់ឆ្លងផ្លូវមិនមើលមុខក្រោយ ក៏ត្រូវបុរសម្នាក់ជិះម៉ូតូហង់ដាស្កូបពីក្នុងល្បឿនលឿនជ្រុលមកបុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ ហើយជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទរពេទ្យភ្លាមៗ។

ហេតុគារណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលម៉ោង២១និង៣៥នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវលេខ៤៦៦ នៅចំនុចខាងមុខ សាលាភូមិន្ទរដ្ឋបាល ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាស្កូបពី ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ1FR-6082 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៤៦៦ទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុក៏ជ្រុលបុករថយន្ដម៉ាកTOYOTA MATRIX ពណ៍ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AD-9223 ដែលបើកបរដោយជនជាតិបរទេសពីរនាក់ប្ដីប្រពន្ធបើកចេញពីផ្លូវបេតុងជាប់របងសាលាភូមិន្ទរដ្ឋបាលបំណងបត់ឆ្វេងឆ្លងផ្លូវ បុកចំពីចំហៀងរថយន្ដពេញទំហឹងបណ្ដាលអោយភាគីខាងម៉ូតូរងរបួសធ្ងន់ ចំណែកម៉ូតូ និងរថយន្ដរងការខូចខាតទាំងសងខាង។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្ដដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្ដ និងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះមកវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដោះស្រាយតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ

unnamed-1-copy unnamed-2-copy unnamed-3-copy unnamed-4-copy


ចែករំលែក៖