ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស២នាក់ត្រូវចាប់ខ្លួនពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញៈ បុរស២នាក់ត្រូវកម្លាំងនគរបាល ខណ្ឌមានជ័យ ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចក្នុងបន្ទប់ជួលលេខ២៧ ភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន។

លោកអនុសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការរង នគរបាលខណ្ឌមានជ័យបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ នូ សុខខេង ភេទប្រុស អាយុ២៩ឆ្នាំ និងឈ្មោះ មួន បញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ២៧ជា មួយគ្នា។ ក្នុងនោះកម្លាំងយើងបានរកឃើញ ថ្នាំញៀនចំនួន១៩កញ្ចប់តូច និងឧបករណ៍ ប្រើប្រាស់មួយចំនួនផងដែរ។

លោកអធិការរងដដែលបន្តថា យើងបានតាម ដានសកម្មភាពពួកគេយូរហើយ គឺមានមនុស្សម្នាក់បានយកថ្នាំញៀនមកបន្ទប់ នេះ តែយើងចាប់អត់បានស្ត្រីរូបនោះនៅឡើយ។

បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសួរ នាំបន្ថែម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ តុលាការ ៕ តាឡឹម

as-1 as-2 as-3


ចែករំលែក៖