ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅក្នុងសង្កាត់៦​ នៃខណ្ឌដង្កោ កំពុងប្រឈមនឹងការលិចលង់ដោយសារគ្រោះទឹកជំនន់​

ចែករំលែក៖

ភ្នំពេញ៖ ទីលំនៅឋាន និងផលដំណំាស្រូវរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ស្ថិតនៅសង្កាត់ចំនួន០៦ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងតែប្រឈមនឹងការលិចលង់ ហើយខណៈនេះដែរ ក៏មានអាជ្ញាធរមូលដ្ឋានកំពុងរកវិធីរំដោះទឹកចេញ ។

លោកវរសេនីយ៍ទោ ជឹម សីុថា អធិការខណ្ឌដង្កោបានអោយដឹងថា គ្រោះធម្មជាតិ(ទឹកជំនន់) បានកើតឡើង ក្នុងសង្កាត់ ចំនួន០៦ រួមមានសង្កាត់ព្រៃវែង, សង្កាត់ សាក់សំពៅ, សង្កាត់ស្ពានថ្ម, សង្កាត់ទៀន, សង្កត់គងនយ, សង្កាត់ព្រៃស និងសង្កាត់ជើងឯក ។

នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅតាមបណ្តោយទំនប់សន្តរស្ទឹង៧មករា ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ មានទឹកជំនន់បានជនលិចលំនៅឋានចំនួន០៦សង្កាត់ ក្នុងចំណោម១៣សង្កាត់ ស្មើនឹង៣២១គ្រួសារ ក្នងនោះរួមមានៈ ទី១ សង្កាត់ព្រៃស ចំនួន០២ភូមិស្មើ៨៩គ្រួសារ, ទី២ សង្កាត់សាក់សំពៅមាន៦ភូមិ ស្មើ៣០គ្រួសារ, ទី៣ សង្កាត់ស្ពានថ្ម៤ភូមិស្មើ៤៥គ្រួសារ,ទី៤ សង្កាត់ទៀន១ភូមិស្មើ៤៨គ្រួសារ,ទី៥ សង្កាត់គងនយ៤ភូមិស្មើ៨៧គ្រួសារនិងទី៦ សង្កាត់ព្រៃស ១ភូមិស្មើ២២គ្រួសារ។

លោក ចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោបានអោយដឹងថា ទឹកជំនន់នេះកើតឡើងដោយសារទឹកហូរធ្លាក់មកពីខេត្តកំពង់ស្ពឺតាមសណ្តរស្ទឹងព្រែកត្នោត រហូតធ្វើអោយជន់លិចមកក្នុងមូលដ្ឋានខណ្ឌដង្កោ ប៉ុន្តែពេលនេះអាជ្ញាធរខណ្ឌកំពុងយកចិត្តទុកដាក់ដើម្បីបញ្ជៀសរំដោះទឹកទាំងនេះកុំអោយលិចផលដំណាំប្រជាពលរដ្ឋជាពិសេសលំនៅដ្ឋានពួកគាត់តែម្តង ៕ ភារ៉ា ដង្កោ

unnamed

unnamed-1 unnamed-2 unnamed-3 unnamed-4


ចែករំលែក៖