ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជូញដូរថ្នាំញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័នឹងករណីជូញដូរថ្នាំញៀននៅវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចការាស់សាំង ផ្លូវចូលវត្តច្រកម្ទេស ស្ថិតក្នុងភូមិព្រៃទប់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ ចាប បូរ៉ា ហៅម៉ុក អាយុ២៣ឆ្នាំ មុខរបរបុគ្គលិក សមាគមនជនពិការរាជធានីភ្នំពេញ មានទីលំនៅភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានរឹបអូសវត្ថុតាងមានថ្នាំញៀនម្សៅក្រាមពណ៌ស ចំនួន២កញ្ចប់ ដែលដាក់ក្នុងប្រអប់ទ្បេលាបខ្លួនផងដែរ។

ប្រភពបន្តថា ដោយមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា មានជនសង្ស័យម្នាក់ឈររេរាក្បែរការាស់សាំង ទើបសមត្ថកិច្ចចុះស្រាវជ្រាវ និងតាមដានរហូតឈានរហូតដល់ឃាត់ខ្លួនបានតែម្ដង។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ផាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំងរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការនគរបាលខេត្តចាត់ការបន្ត ៕ យឹម សុថាន

ae-1 ae-2


ចែករំលែក៖