ព័ត៌មានទាន់ហេតុការណ៍៖

អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទួរគីរងការធ្វើឃាត

ចែករំលែក៖

 
កាលពីថ្ងៃទី១៩ ធ្នូ មន្ត្រីសន្តិសុខជាន់ខ្ពស់របស់ប្រទេសទួរគីបានឲ្យដឹងថា មន្ត្រីប៉ូលិស ឈ្មោះMevlutMertAltintas ដែលជាជនដៃដល់នៅក្នុងការបាញ់សម្លាប់អគ្គរដ្ឋទូតរុស្ស៊ីឈ្មោះ Andrei Karlov ក្នុងការវាយប្រហារមួយនៅទីក្រុង Ankara ។ ប៉ូលិសដៃដល់នោះ គឺស្ថិតនៅក្នុងបណ្តាញរបស់ លោកMuhammetFethullahGulenដែលកំពុងភៀសខ្លួនរស់នៅអាមេរិក។ លោកGulenត្រូវបានរដ្ឋាភិបាលទួរគីតាមចាប់ខ្លួន ដោយចោទប្រកាន់ថា ជាអ្នកដឹកនាំធ្វើរដ្ឋប្រហារនៅទួរគីកន្លងមក។

អភិបាលក្រុង Ankara លោក Ibrahim MehihGokcek បានបង្ហាញការសង្ស័យថា ប៉ូលិសដៃដល់ Mevlut Mert Altintas គឺជាសមាជិកក្រុមភេរវកម្ម ហើយជាប់ពាក់ព័ន្ធនឹងមេដឹកនាំធ្វើរដ្ឋប្រហារដែលលាក់ខ្លួននៅអាមេរិក។ ប៉ូលិសទួរគីបានបញ្ជាក់ថា ការធ្វើឃាតនោះមានការចូលរួមពីលោក Gulen ផងដែរ។

ក្រោយពេលការបាញ់សម្លាប់ភ្លាម ប៉ូលិសបានចាប់ខ្លួនម្តាយ និងប្អូនស្រីរបស់ជនដៃដល់នៅពេលដែលឆែកឆេរផ្ទះ។

ប្រធានាធិបតីរុស្ស៊ីលោក ពូទីន នៅថ្ងៃទី១៩ ខែធ្នូ បានចាត់ទុកការសម្លាប់រដ្ឋទូតរុស្ស៊ី គឺជាសកម្មភាពឌឺដងដើម្បីបំផ្លាញទំនាក់ទំនងល្អប្រសើររវាងរុស្ស៊ី នឹងទួរគី ក៏ដូចជាការខិតខំបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរី ។ លោកពូទីន បញ្ជាក់ថា គ្មានអ្វីដែលសង្ស័យទៀតឡើយ សកម្មភាពខាងលើ គឺជាការឌឺដងបំផ្លាញទំនាក់ទំនង រុស្ស៊ី ទួរគី ។ លោកពូទីន បន្តទៀតថា នឹងបើកការស្រាវជ្រាវស្វែងរកអ្នកដែលនៅពីក្រោយការបាញ់សម្លាប់រដ្ឋទូតរស្ស៊ី។ ជាមួយគ្នានោះ លោកក៏បានស្នើឲ្យបង្កើនសន្តិសុខការពារ ស្ថានទូតរុស្ស៊ីនៅជុំវិញពិភពលោក។

ជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោកចន ឃើរី បញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន នឹងសហការជួយដល់រដ្ឋាភិបាលទីក្រុងមូស្កូ និងអែនការ៉ា ស្រាជ្រាវលើករណីខាងលើ ៕ ម៉ែវ សាធី

148219947991830-hien-truong chan-dung-ke-am-sat-dai-su-nga-o-tho-nhi-ky-hinh-2 chan-dung-ke-am-sat-dai-su-nga-o-tho-nhi-ky-hinh-5 chan-dung-ke-am-sat-dai-su-nga-o-tho-nhi-ky-hinh-7


ចែករំលែក៖