ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ត្រូវឃាត់ខ្លួនពីបទពាក់ពន្ធ័នឹងសារធាតុញៀននៅមេមត់

ចែករំលែក៖

ខេត្តត្បូងឃ្មំុ៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ ពីបទជាប់សង្ស័យ រក្សារទុក ដឹកជញ្ជូន និងជួញដូដោយខុសច្បាប់នូវសារធាតុញៀន។

ការចាប់ខ្លួននេះ ធ្វើឡើង កាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចរោងចាំចំការកៅស៊ូ ស្ថិតនៅខាងកើតភូមិកំពាន់ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ថុង ស៊ាងហេន ភេទប្រុស អាយុ ២៨ ឆ្នាំ សញ្ញាតិជាតិខ្មែរ រស់នៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយបានឆែកឆេររកឃើញនូវម្សៅក្រាមពណ៍សសង្ស័យថាថ្នាំញៀន ( ប្រភេទម៉ាទឹកកក ) ចំនួន ១៥ កញ្ចប់តូច និង ០១ កញ្ចប់ធំ ដែលលាក់ទុកក្នុងកញ្ចប់បារីកាំបូ បញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ដើម្បីសាកសួរ ។

បច្ចុប្បន្នជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានកសាងសំណុំរឿងបញ្ចូនទៅកាន់សាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់៕ វណ្ណះ

unnamed-1 unnamed-2 unnamed


ចែករំលែក៖