ភ្នំពេញ ៖ នៅក្នុងជំនួបពិភាក្សាការងាររវាង លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក ហ៊ីរ៉ូយ៉ូគី យ៉ូស៊ី អនុរដ្ឋមន្ត្រីក្រសួងអប់រំ វប្បធម៌ កីឡា និងបច្ចេកវិទ្យា នៃប្រទេសជប៉ុន នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ បានសម្រេចថា ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងចុះMOUកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន ជាមួយខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន។
រដ្ឋបាលរាជធានី គ្រោងធ្វើកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថានជាមួយខេត្តកាណាហ្គាវ៉ា ជប៉ុននេះ គឺដោយសារតែរាជធានីភ្នំពេញ នៅមានបញ្ហាប្រឈមនៅឡើយទៅនឹងលើបញ្ហាបរិស្ថាន ពិសេស បញ្ហាសំរាម ហើយបញ្ហាប្រឈមនេះ ត្រូវបាន ។
លោក ប៉ា សុជាតិវង្ស ជំរាបជូនភ្ញៀវថា បញ្ហាប្រឈម ដែលរាជធានី ភ្នំពេញ កំពុងជួបប្រទះនោះ ដូចជា បញ្ហាចរាចរ បញ្ហាស្ទះលូរ និងបញ្ហាសំរាម ។ ជុំវិញបញ្ហាប្រឈមនេះ កន្លងមកនេះ ក៏ដូចជាពេលបច្ចុប្បន្ន ប្រទេសជប៉ុន ពិសេសចៃកា បាននឹងកំពុងជួយដោះស្រាយលើបញ្ហាសណ្តាប់ធ្នាប់ចរាចរណ៍ ដូចជា បំពាក់ភ្លើងស្តុបថ្មី ចំនួន១១៧កន្លែង ការបង្កើតនូវសេវាដឹកជញ្ជូនសាធារណៈ និងជួយលើដោះស្រាយប្រព័ន្ធប្រឡាយលូជំហានទី៣ និងកំពុងបន្តជំហានទី៤។ ដោយឡែកចំពោះបញ្ហាសំរាម ទោះបីជា រាជធានីភ្នំពេញ បានខិតខំយ៉ាងណាក៏ដោយ បញ្ហាសំរាមនេះនៅតែជាបញ្ហាប្រឈមដដែល ដែលទាមទាអោយមានការគាំទ្រ និងការជួយពីរដ្ឋាភិបាលជប៉ុន ពិសេសខេត្តកាណាហ្គាវ៉ា ដែលមានបទពិសោធន៍លើការគ្រប់គ្រងសំរាម។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តកាណាហ្គាវ៉ា ។
ក្នុងឱកាសនេះ លោកអភិបាល បានណែនាំអោយលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ដឹកនាំក្រុមមន្ត្រីជំនាញជួបពិភាក្សាការងារជាមួយខាងជំនាញលើវិស័យ ។
បរិស្ថាន របស់ខេត្តកាណាហ្គាវ៉ា ជាមុនសិន មុននឹងឈានទៅដល់ការចុះកិច្ចសហប្រតិបត្តិការ លើវិស័យបរិស្ថានជាមួយគ្នា។
ឆ្លើយតបទៅនឹងកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន រវាងរដ្ឋបាលរាជធានីភ្នំពេញ និងខេត្តកាណាហ្គាវ៉ា លោក ហ៊ីរ៉ូយ៉ូគី យ៉ូស៊ី អនុរដ្ឋមន្ត្រីក្រសួងអប់រំ វប្បធម៌ កីឡា និងបច្ចេកវិទ្យា នៃប្រទេសជប៉ុន បានសំដែងនូវការគាំទ្រ និងសង្ឃឹមជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងធ្វើអោយចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងប្រទេសទាំង២ កម្ពុជា ជប៉ុន ដោយឡែក កិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន ដែលគ្រោងនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នានៅពេលខាងមុខនេះ នឹងទទួល បានលទ្ធផលល្អ និងធ្វើអោយការគ្រប់គ្រងសំរាមនៅរាជធានីភ្នំពេញ មានប្រសិទ្ធភាពខ្ពស់ ៕ សំរិត