ភ្នំពេញ៖ រថយន្តកាមរីឆ្លាម មួយគ្រឿងបានរងការខូចខាតខ្ទេចទាំងស្រុង ដោយសារតែ ម្ចាស់បានបើកក្នុងល្បឿនលឿន ហើយបានជ្រុលទៅ បុកពីក្រោយរថយន្តដឹកកុងតឺន័រ មួយគ្រឿងទៀត ដែលកំពុងបើកបរស្របគ្នា កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងបុរីពិភពថ្មី ស្ថិតនៅតាមបណ្ដាយផ្លូវជាតិលេខ៤ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយរថយន្តបង្កមិនបានបណ្ដាលឲ្យរងការខូចខាតធ្ងន់នោះទេ គឺខូចតិច តួចប៉ុណ្ណោះ ប៉ុន្តែអ្នកបើកបររថយន្តកាមរីឆ្លាមនេះ មិនព្រមឈប់ដោះស្រាយគ្នានោះទេ បានព្យាយាមបើករត់ គេចខ្លួន ដោយបើកថយក្រោយក្នុងទិសដៅពីជើងទៅត្បូចូលទៅក្នុងបុរីពិភពថ្មីនៅជិតនោះ ។ ក៏បានរេចង្កូតជ្រុលទៅបុកជញ្ជាំងផ្ទះ ល្វែងមួយនៅខាងឆ្វេងដៃ បណ្ដាលឲ្យរថយន្តនោះ ក្រពឹតរួញខ្ទេចមួយកំណាត់ក្រោយទាំងស្រុង។
បន្ទាប់មកមិនព្រមឈប់ស្ងៀមនោះឡើយ បានបើកទៅមុខវិញម្ដងក្នុងទិសដៅពីត្បូងទៅជើង ប៉ុន្តែមិនអាចទៅត្រង់បានទេ ព្រោះខូច មួយកំណាត់ក្រោយមិនដំណើរការទៅហើយ ក៏បានរេចង្កូតជ្រុលទៅបុកជញ្ជាំងផ្ទះល្វែងមួយទៀត ដែល ស្ថិតនៅ ខាងស្ដាំដៃយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតក្រពឹតរួញមួយកំណាត់មុខទៀត ទើបទៅមុខ លែងរួចហើយបុរសអ្នកបើកបររថយន្តកាមរីឆ្លាមនោះ បានរងរបួសយ៉ាងដំណំ និងត្រូវបានគេបញ្ជូនទៅកាន់ មន្ទរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗដែរ។
រថយន្តកាមរីឆ្លាមមួយគ្រឿងនោះ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2I-7765 ចំណែកបុរសដែលជាអ្នកបើក បរមិនត្រូវបានគេស្គាល់ឈ្មោះនោះឡើយ ហើយមិនដឹងថារូបគេស្រវឹងស្រាឬងងុយដេក បែបណានោះទេ ទើបបានជាបើករថយន្ត បុករថយន្តកុងតឺន័រនិងផ្ទះល្វែងជាបន្តបន្ទាប់បែបនេះ ។ មិនតែប៉ុណ្ណោះក៏បាន បណ្ដាលឲ្យជញ្ជាំងផ្ទះទាំងពីរនោះរងការខូចខាតផងដែរ ក្រោយពេកកើតហេតុ កម្លាំងនគរបាលចរាចរខណ្ឌ ពោធិ៍សែនជ័យ រួមជាមួយកម្លាំងនគរបាលប៉ុស្ដិ៍កន្ទោក ចុះទៅវាស់វែង និងស្ទូចយករថយន្តនោះនាំ ទៅរក្សាទុកនៅប៉ុស្ដិ៍កន្ទោក រង់ចាំការដោះស្រាយ ៕ សុខាសែនជ័យ