ព័ត៌មានទាន់ហេតុការណ៍៖

គួរឲ្យអស់សំណើចខ្លាំងណាស់ គ្រាន់តែរឿងគ្នាជិះម៉ូតូប៉ះស្លាកលេខពីក្រោយបន្តិច ប្រុងទារសំណង

ចែករំលែក៖

ភ្នំពេញ៖ គួរឲ្យអស់សំណើចខ្លាំងណាស់ បុរសម្នាក់គ្រាន់តែនារី២នាក់ជិះម៉ូតូ ប៉ះស្លាកលេខពីក្រោយបន្តិច ប្រុងទារសំណងទាំងម៉ូតូរបស់ខ្លួនមិនមានការខូចខាត់សូម្បីតែបន្តិច។

ហេតុការណ៍គួអោយចង់សើចនេះ បានកើតឡើងកាលពីម៉ោង៦និង៤៥នាទីព្រលប់ ថ្ងៃទី២០ ខែធ្នួ ឆ្នាំ២០១៦ នៅចំណុចម្តុំផ្សារក្រមួន ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អ្នកឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ពុំស្គាល់ឈ្មោះ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដា សេ ១២៥ សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FV3330ក្នុ ងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយឿតៗ ដោយកន្លែងផ្សារ ចរាចរចង្អៀត ពេលនោះក៍មាននារីពីរនាក់បានជិះម៉ូតូ១គ្រឿង ម៉ាកអាយខុន មិនចាំស្លាកលេខ ក្នុងទិសដៅស្របគ្នា ហើយមានម៉ូតូ១គ្រឿងទៀត បើកមកពីក្រោយមកបុក និងម៉ូតូរបស់នារីទាំងពីរនាក់នោះ ទើបធ្វើអោយនារីពីរនាក់នោះ ចាប់ហ្វ្រាំងមិនាន់ ក៍ជ្រុលទៅប៉ះនឹងម៉ូតូរបស់បុរសខាងលើបន្តិច តែមិនមានការខូចខាតសូម្បីតែបន្តិចណាសោះ។

ក្រោយមកនារីទាំងពីរនាក់នោះ បានសុំទោសបុរសខាងលើដែរ តែបុរសនោះហាក់បីដូចជាគ្មានការយោគយល់ដល់ខ្មែរដូចគ្នាសោះ ហើយប្រុងអោយនារីទាំងពីរនាក់នោះសងការខូចខាតអោយទៅខ្លួន ដោយចោទថា នារីនោះបុកម៉ូតូគាត់ពីក្រោយខុសនឹងច្បាប់ចរាចរ ។

ក្រោយមក ដោយមានប្រជាពលរដ្ឋដែលឃើញហេតុការណ៍ជួយនិយាយម្នាក់មួយម៉ាត់ៗ ថាម៉ូតូរបស់បងឯងមិនមានខូចខាតអីផងអោយគ្នាសងយ៉ាងមិច? ក្រោយមកទើបបុរសនោះជិះម៉ូតូចេញទៅ ធ្វើអោយប្រជាពលរដ្ឋដែលឃើញហេតុការណ៍ហួសចិត្ត និងអស់សំណើចចំពោះទង្វើរបស់គាត់ដែលមិនចេះយោគយល់គ្នាដូច្នេះ៕ តុង សីហា

se-3 se se-1 se-2


ចែករំលែក៖